ខេត្តព្រះសីហនុ៖ បុរស២នាក់ ម្នាក់ជាជាងភ្លើង និងម្នាក់ទៀតជាកម្មកររោងចក្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីនុ ស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនពួកគេបន្ទាប់ពីពាក់ពន្ធ័នឹងករណីគ្រឿងញៀន។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់នគរបាលស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី០៧ ខែមិនា ឆ្នាំ២០២២។
យោងតាមរបាយការណ៍ដដែល បានបន្តថា ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កាលពីថ្ងៃអាទិត្យទី០៦ ខែមីនាម្សិលមិញនេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន វេលាម៉ោង១៣:០០នាទី នៅចំណុចក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះ ម៉ាត់ យ៉ាក់កូប ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៧កញ្ចប់ (ធំចំនួន០១កញ្ចប់) និងទូរស័ព្ទដៃចំនួន០១គ្រឿង ។
លុះដល់វេលាម៉ោង១៤:០០នាទី ថ្ងៃដដែល ជនសង្ស័យខាងលើបានសហការជាមួយកម្លាំងយើងឈានទៅឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត នៅចំណុចក្នុងបន្ទប់ក្បែរគ្នាដែលមានឈ្មោះ សុីម ម៉េងឡុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដោយដកហូតវត្ថុតាងរួមមាន៖ -ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០២កញ្ចប់(ធំ) ។
-ទូរស័ព្ទដៃចំនួន០១គ្រឿង ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធី និងចាត់ការតាមច្បាប់ ៕ដោយ៖សហការី