លោក វេង សាខុន អនុញ្ញាតឲ្យកញ្ញា Suwanna នាយកកម្មវិធីនៃអង្គការសម្ព័ន្ធភាពសត្វព្រៃ (Wildlife Alliance) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង

ចែករំលែក៖

ភ្នំពេញៈ​ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យកញ្ញា Suwanna នាយកកម្មវិធីនៃអង្គការសម្ព័ន្ធភាពសត្វព្រៃ (Wildlife Alliance) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង ក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការងារកិច្ចការពារ និងអភិរក្សធនធាន ព្រៃឈើ សត្វព្រៃ និងជីវចម្រុះនៅក្នុង និងជុំវិញតំបន់ព្រៃការពារ ជួរភ្នំក្រវាញភាគខាងត្បូង ឲ្យកាន់តែរីកចម្រើនថែមទៀត។ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងកោតសរសើចំពោះកិច្ចសហប្រតិបត្តិការ ប្រកបដោយថ្លែផ្កា និងចំពោះការគាំទ្ររបស់អង្គការ Wildlife Alliance ក្នុងការចូលរួមចំណែកអភិរក្សធនធានព្រៃឈើ សត្វព្រៃ និងជីវចម្រុះនៅកម្ពុជា គឺចាប់តាំងពីឆ្នាំ២០០០ រហូតមក ។

ទន្ទឹមនឹងនេះ អង្គការ Wildlife Alliance ក៏បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបាន រៀបចំសេចក្តីព្រាងផែនការគ្រប់គ្រង តំបន់ព្រៃការពារជួរភ្នំក្រវាញភាគខាងត្បូង មានរយៈ ពេល ៥ឆ្នាំចាប់ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ និងបន្តពី២០១៦ រហូតដល់ ២០១៨ គឺដើម្បីបង្កើតឲ្យមានគោលការណ៏ បច្ចេកទេសជាមូលដ្ឋានសម្រាប់ការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិព្រៃឈើ សត្វព្រៃប្រកបដោយចីរភាព ការប្រើប្រាស់ធនធានទាំងនេះ ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៏មូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឲ្យអង្គការ Wildlife Alliance បន្តកម្មវិធី ជួយដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការងារដែលខ្លួនបាននឹងកំពុងដំណើរការបន្តទៅទៀត នាពេលខាងមុខ។

កញ្ញា Suwanna បានថ្លែងអំណរគុណដល់រដ្ឋបាលព្រៃឈើ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលបានផ្តល់ការគាំទ្រ និងសហការល្អជាមួយអង្គការ Wildlife Alliance នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន ធ្វើឲ្យកម្មវិធីសម្រេចបានលទ្ធផលល្អប្រសើរក្នុងការ អនុវត្តកម្មវិធីកិច្ចការពារ និង អភិរក្សធនធានព្រៃឈើ សត្វព្រៃ និងជីវចម្រុះនៅកម្ពុជា។ យកញ្ញា Suwanna បានថ្លែងអំណរគុណ ចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យលោក និងសហការីបានចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ និងទទួលយកនូវសំណើរបស់លោករដ្ឋមន្ត្រី។ ទន្ទឹងនឹងនេះ កញ្ញា Suwanna បានស្នើសុំបន្តការគាំទ្រ និងកិច្ចសហការបន្តទៀតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឲ្យការអនុវត្តកម្មវិធីទទួលបាននូវប្រសិទ្ធភាព និងទទួលបានជោគជ័យជាបន្តទៅទៀត។ កិច្ចសវនាការបានប្រព្រឹត្ត ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕​

image image image

សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print