ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ព្រួតវាយបុរសម្នាក់បណ្តាលឱ្យរងរបួសកាលពីវេលាម៉ោង២៣ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិ ត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រហូតមកដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់កម្លាំងផ្នែកជំនាញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះបូ វណ្ណី ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរជាងភ្លេីង។
ទី២ឈ្មោះបេន ដារ៉ា ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ អ្នកទាំងពីរ ស្នាក់នៅភូមិ ត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនរងគ្រោះឈ្មោះលាយ ស៊ីនឿន ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរជាងភ្លេីង ស្នាក់នៅភូមិ ត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃវេលាម៉ោង១៥និង១៥នាទី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ជនរងគ្រោះបានធ្វេីដំណេីរមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលកាកាបទី១ប្រាប់ថា ជនសង្ស័យខាងលេីបានព្រួតវាយរូបគាត់បណ្តាលឱ្យរងរបួស តែដោយសារអាការៈមិនស្រួលខ្លួនក៏សុំទៅព្យាបាលសិន។
សមត្ថកិច្ចបន្តថា ក្រោយពីជនរងគ្រោះទៅបានបន្តិចក៏បានរាយការណ៍មកវិញថា ឃេីញជនសង្ស័យនៅបន្ទប់ជួលភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានចុះទៅនាំខ្លួនជនសង្ស័យមកសួនាំនៅប៉ុស្តិ៍នគរបាលតែម្តង។ ក្រោយពីសួនាំជនសង្ស័យខាងលេីបានសារភាពថាពួកគេពិតជាបានព្រួតវាយជនរងគ្រោះពិតប្រាកដមែនព្រោះតែរឿងផឹកស៊ី។
ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួននិងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់កម្លាំងផ្នែកជំនាញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕ដោយ៖សុខាសែនជ័យ