អជ្ញាធរខណ្ឌដូនពេញ ចុះត្រួតពិនិត្យ ទីតាំងផ្ទះផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ សង្ស័យមានបង្កប់ល្បែងស៊ីសង

ចែករំលែក៖

ភ្នំពេញ : ដោយទទួលបានការអនុញ្ញាត ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅ ថ្ងៃអាទិត្យ ៤ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ម្សិលមុិញ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ ទីតាំងផ្ទះផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ សង្ស័យមានបង្កប់ល្បែងស៊ីសងខុសច្បាប់ ហ្គេមបាញ់ត្រី ។ 

សូមបញ្ជាក់ថា, ពេលក្រុមការងារចុះទៅដល់ពិនិត្យឃើញថា ទៅទីតាំងខាងលើ ជាទីតាំងផ្ទះជួល និងមាននុស្សស្នាក់អាស្រ័យ ដើម្បីធ្វើការបោសសំអាតផ្ទះប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធរបាន ធ្វើការអប់រំណែនាំ អ្នកមើលថែទីតាំងខាងលើ ដោយមិន អនុញ្ញាតអោយមានកាជួបជុំគ្នា ប្រព្រឹត្តល្បែងស៊ីសង ឬ សេពគ្រឿងញៀន នោះទេ ក្នុង ករណីអាជ្ញាធរខណ្ឌចុះត្រួតពិនិត្យម្តងទៀត ឃើញថាមានការលបលួចប្រព្រឹត្ត នោះអជ្ញាធរខណ្ឌ និងអនុវត្តវិធានការរដ្ឋបាល  ដោយធ្វើការឃាត់ខ្លួមនុស្ស បញ្ជូនអោយសមត្ថកិច្ច បន្តនីតិវិធី ដើម្បី

កសាងសំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តតាមផ្លូវច្បាប់៕

ដោយ : ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print