អធិការខណ្ឌដង្កោ​ បានប្រជុំកម្លាំងនគរបាលគ្រប់ផ្នែកមកគោរពទង់ជាតិនិងផ្សព្វផ្សាយផែនការរបស់ឯកឧត្តម​ ស្នងការរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​ ៖​ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ នៅវេលា​ម៉ោង​ ៧.០០នាទី​ព្រឹក​ ថ្ងៃ​ចន្ទ​​ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័​ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ បាន​ប្រជុំកម្លាំងគោរព​ទង់ជាតិ​ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដោយមាន​ការ​ចូលរួម​ ពីលោក​ លោក​ស្រី​ អធិការរង​ លោក​នាយផ្នែក  នាយប៉ុស្ដិ៍ មន្ត្រី​ក្រោម​ឱវាទទាំងអស់។​

    ក្នុងការប្រជុំជួរនេះលោកអធិការបានណែនាំដល់ផ្នែកជំនាញត្រូវយកចិត្ដទុកដាក់លើការងារជំនាញរបស់ខ្លួននីមួយៗ ពង្រឹកលើការល្បាត ទប់ស្កាត់​កុំឲ្យមានបទល្មើសនៅក្នុងមូលដ្ឋាន ការងារសន្ដិសុខ​ និងប្រុងប្រយ័ត្នជានិច្ចក្នុងពេលចុះប្រតិបត្តិការណ៍ ជាពិសេស​ផ្នែកយុត្ដិធម៌​ ។​

    លើសពីនេះលោកអធិការបានផ្សព្វផ្សាយផែនការរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សម្រាប់យក​ទៅ​អនុវត្ត​ តាម​ផែន​នីមួយៗ​ឲ្យទទួលបាន​ជោគជ័យ​ ពិសេស​ការ​ពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​ ជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ដង្កោ។

   ជាចុងបញ្ចប់លោកអធិការបានពង្រឹងដល់កងកម្លាំងទាំងអស់ត្រូវគោរពវិន័យកាត់សក់ខ្លី ហើយត្រូវថែរក្សាអនាម័យ  ដោយលាងដៃជាមួយអាល់កុល ឬជែលលាងដៃ ពាក់ម៉ាស់ជាប្រចាំ និងវិធីការពារផ្សេងៗទៀតទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩  បំប្លែង​ថ្មី ” អូមីក្រុង “៕​ ដោយ​ ៖​ ជីម​ ភារ៉ា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print