អភិបាល​ខេត្ត​កណ្ដាល​៖​ ” ទីក្រុងស្អាត ផ្តើមចេញពីយើងគ្រប់គ្នា “

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំ​កិច្ចប្រជុំពិនិត្យពិភាក្សា លើការផ្តល់សេវាប្រមូលសំរាម ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ជាមួយក្រុមហ៊ុនស៊ិនទ្រី​។

នាឱកាសនោះ​ លោក​ គង់​ សោភ័ណ្ឌ​ បានថ្លែង​ថា​៖​ ក្នុង​កិច្ចប្រជុំពិនិត្យពិភាក្សា និងផ្តល់គោលការណ៍ណែនាំ លើការផ្តល់សេវាប្រមូលសំរាមក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ជាមួយក្រុមហ៊ុនស៊ិនទ្រី និងរដ្ឋបាលក្រុងតាខ្មៅក្នុងគោលបំណង ជម្រុញពង្រឹងការងារប្រមូលសំរាមឲ្យបានស្អាត ទៀងទាត់ពេលវេលា នៅទូទាំងក្រុងតាខ្មៅ ការរៀបចំរណ្តៅសំរាមថ្មីដើម្បីឲ្យក្រុងតាខ្មៅ កាន់តែមានសោភ័ណភាពល្អ ស័ក្តិសមជាទីក្រុងស្អាត ទីក្រុងទេសចរណ៍ នៃខេត្តកណ្តាល។ 

ជាមួយគ្នានេះដែរ លោក​អភិបាលខេត្ត​ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមពេលវេលាកំណត់ កុំបោះចោលសំរាមតាមផ្លូវ និងប្រភពទឹក និងសូមចូលរួមបង់ថ្លៃសេវាប្រមូលសំរាមឲ្យបានទៀងទាត់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print