បញ្ជូនបុរសម្នាក់មកស្នងការខេត្តក្រោយវាយប្រពន្ធរហូតដល់ស្លាប់

ចែករំលែក៖

ខេត្ត​កោះកុង​៖​ កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​ក្រុង​ខេមរភូមិន្ទ បាន​ឃាត់ខ្លួនបុរស​ម្នាក់ដែល​ប្រើ​អំពើហិង្សាវាយតប់ប្រពន្ធ រហូតដល់​ស្លាប់នៅនឹងកន្លែង ហើយបច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តដើម្បីអនុវត្ត​នីតិ​វីធីបន្ត​។​

   ​លោក យស់ ចាន់​វិចិត្រ អធិការនគរបាលក្រុង​ខេមរភូមិន្ទបានឱ្យដឹង​នៅ​ព្រឹកថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២២នេះ​ថា ជនសង្ស័យជា​ប្តី​ឈ្មោះ ឈឿន ស៊ុ​ង​កាន អាយុ ៤៥ឆ្នាំ មុខរបរ​ជាអ្នកនេសាទ រស់នៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង​។ 

លោកបានបន្តថា មូលហេតុដែល​ធ្វើឱ្យ​បុរស​ជា​ប្តីប្រើ​អំពើហិង្សាដោយដៃជើង វាយ​ធាក់​ទៅលើ​ស្ត្រីជា​ប្រពន្ធបណ្តាល​ឱ្យស្លាប់​ភ្លាមៗនោះ គឺកើតចេញពី​ការ​ស្រវឹងស្រា និង​ភ្លើង​ប្រចណ្ឌ​។​

   ​បើតាម​លោក​អធិការនគរបាលក្រុង​ខេមរភូមិន្ទបានបញ្ជាក់ថា ករណី​ប្តី​ប្រើ​ហិង្សាលើ​ប្រពន្ធឈ្មោះ សូ សុ​ភ័​ស្ត អាយុ ៣៧ឆ្នាំនេះគឺកើត​ឡើងកាលពី​ថ្ងៃទី​៦ ខែមីនា វេលា​ម៉ោង១​និង​៣៧​នាទីរំលងអធ្រាត្រ ។

   ចំណែកសមត្ថកិច្ច​ជំនាញវិញបានបញ្ជាក់​ថា បុរស​ជា​ប្តីធ្លាប់​យក​បងស្រី​របស់ស្ត្រីជន​រងគ្រោះធ្វើជា​ប្រពន្ធ ហើយក្រោយ​ពីបងស្រី​របស់ប្រពន្ធស្លាប់ដោយសារ​តែផឹកស្រា​ច្រើនមកជនសង្ស័យក៏បន្ត​យក​ស្ត្រី​រងគ្រោះ (​សុ​ភ័​ស្ត​) ធ្វើជា​ប្រពន្ធ​ ហើយ​នាង​ក៏​ផឹកស្រា​ច្រើនដូច​បងស្រី​នាង​ដែរ​។​

   ​បច្ចុប្បន្ន បុរស​ជា​ជនសង្ស័យត្រូវបាន​

សមត្ថកិច្ចប​ញ្ជូន​ខ្លួន និង​សំណុំរឿង ទៅកាន់​ស្នងការដ្ឋា​ន​នគរបាល ខេត្តកោះកុង ដើម្បី​បន្ត​អនុវត្ត​នីតិវិធី​ច្បាប់​៕ ដោយអរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print