បាតុកម្មនៅទូទាំងប្រទេសរុស្ស៊ី បាតុករជាច្រើនត្រូវបានចាប់ខ្លួន(មានវីដេអូ)

ចែករំលែក៖

បាតុកររាប់ពាន់នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ពេលចូលរួមធ្វើបាតុកម្មប្រឆាំងការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ក្រសួងមហាផ្ទៃរុស្ស៊ីបានប្រកាសថា មានមនុស្សរាប់ពាន់នាក់បានដង្ហែក្បួនបាតុកម្មនៅតាមបណ្តាទីក្រុងទូទាំងប្រទេសរុស្ស៊ីកាលពីថ្ងៃទី៦ខែមីនា ដើម្បីប្រឆាំងការធ្វើសង្គ្រាមវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ប៉ុន្តែក្រុមបាតុកររាប់ពាន់នាក់ត្រូវបានចាប់ខ្លួនដោយការធ្វើបាតុកម្មខុសច្បាប់។ ការធ្វើបាតុកម្មកើតឡើងតាមការអំពាវនាវដែលបង្ហោះនៅលើបណ្តាញសង្គមក្នុងប្រទេសរុស្ស៊ី។ ការធ្វើបាតុកម្មទាំងអស់មិនទទួលបានការអនុញ្ញាតនោះឡើយ។ ដូច្នេះការធ្វើបាតុកម្មគឺជារឿងខុសច្បាប់។ នៅក្នុងរដ្ឋធានីមូស្គូ កម្លាំងប៉ូលិសបានបញ្ជាក់ថាមានបាតុកម្ម ប្រមាណ២៥០០នាក់ប្រមូលផ្តុំគ្នានៅទីលាន Manezhnaya នៅជិតវិមានក្រឹមឡាំង ។ ពលរដ្ឋបានលើកស្លាកបដាប្រឆាំងនឹងការធ្វើសង្គ្រាម ដោយក្នុងនោះបានសរសេរថា« អ៊ុយក្រែនមិនមែនជាសត្រូវរបស់រុស្ស៊ីឡើយ»។ ក្រៅពីទីក្រុងមូស្គូ នៅមានទីក្រុង St. Petersburg ក៏មានពលរដ្ឋប្រមូលផ្តុំគ្នាប្រមាណ១៥០០នាក់ ធ្វើបាតុកម្មផងដែរ ដោយបានស្រែកពាក្យស្លោកប្រឆាំងនឹងការធ្វើសង្គ្រាម ហើយជាមួយគ្នានោះមានពលរដ្ឋដល់ទៅ៧៥០នាក់ត្រូវបានចាប់ខ្លួន៕ ដោយធីរីណា

រូបថត៖Twitter

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print