ក្រហើយភ្លើងឆេះផ្ទះ អស់ទាំងទ្រព្យសម្បិត្ត និងឯកសារគ្មានសល់

ចែករំលែក៖

 

ខេត្ដឧត្ដរមានជ័យ៖ គ្រួសារក្រីក្រមួយ ត្រូវបានអគ្គីសភ័យលេបត្របាក់លំនៅដ្ឋាន អស់ស្ទើរទាំងស្រុង បូករួមទាំងថវិការទ្រព្យសម្បិត្ត នឲងឯកសារ។ហេតុការណ៍នេះបានកើតឡើង  នៅវេលាម៉ោង១១:៣០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ មាករណីអគ្គីភ័យមួយកើតឡើង

ស្ថិតនៅ ភូមិឣូរគគីក្រោម ឃុំលំទង ស្រុកឣន្លង់វែង ខេត្តឧត្តរមានជ័យ។

មន្រ្ដីមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងបានអោយដឹងថាអគ្គឹសភ័យ បណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ទំហំ៥ម៉ែត្រ បណ្តោយ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងបាំងស្បូវដែលមាន ម្ចាស់ផ្ទះ ឈ្មោះ រ៉ន ទ្រង់

ភេទស្រី ឣាយុ២១ឆ្នាំ ប្តីឈ្មោះមុន វុីត ឣាយុ២៦ឆ្នាំ

  សម្ភារះខូចខាតរួមមាន:

គ្រែដេកចំនួន ០១

ឣាគុយ          ០១

ធុងបាញ់ថ្នាំ    ០១

ស្រូវចំនួន      ០៦បេ 

ឣង្ករចំនួន      ០១បេ

ចាន ឆ្នាំ និង ខោឣាវស្លៀកពាក់មួយចំនួន។

    ឯកសារផ្ទាល់ខ្លួនរួមមាន

ឣត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០២សន្លឹក

សំបុត្រកំណើត                      ០២សន្លឹក

ប័ណ្ណចាក់វ៉ាក់សាំង                  ០១សន្លឹក

ប័ណ្ណក្រីក្រ                             ០១សន្លឹក

លិខិតឣាពាហ៌ពិពាហ៌              ០១សន្លឹក

និងថវិកាចំនួន ៣៦០ ០០០រៀល

មូលហេតុឪពុកម្តាយទៅចំការ កូនប្រុសអាយុ០៦ឆ្នាំ បានយកដែកកេះដុតសំរាមក្បែរផ្ទះបណ្តាលអោយឆាបឆេះជញ្ជាំងផ្ទះបាំងស្បូវ រាលរហូតដល់ឆេះផ្ទះទាំងមូល៕ ដោយ៖ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print