ក្នុងដែនជម្រកសត្វព្រៃតាតៃ សំកុស និងឧទ្យានជាតិក្រវាញកណ្តាល និងខាងត្បូង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត(របងដែក ទ្រុងដែក អាងទឹកសម្រាប់សត្វខ្លា និងសត្វព្រៃចំណីខ្លានិងមជ្ឈមណ្ឌលស្តារសត្វខ្លា)

ចែករំលែក៖

ភ្នំពេញ : ក្នុងដែនជម្រកសត្វព្រៃតាតៃ សំកុស និងឧទ្យានជាតិក្រវាញកណ្តាល និងខាងត្បូង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត(របងដែក ទ្រុងដែក អាងទឹកសម្រាប់សត្វខ្លា និងសត្វព្រៃចំណីខ្លានិងមជ្ឈមណ្ឌលស្តារសត្វខ្លា)។ នេះជាការលើកឡើងរបស់ក្រសួងបរិស្ថាន នៅយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

ផេកក្រសួងបរិស្ថាន បានបញ្ជាក់ថា, លោក គឹម ណុង អគ្គនាយករដ្ឋបាលការពារ និងអភិរក្សធម្មជាតិ កញ្ញា Suwanna Gaunlet លោក ហ៊ត់ សុគន្ធ មកពីអង្គការ WA និងលោក Thomas Gray តំណាងអង្គការ WWF និងប្រតិភូឥណ្ឌាដឹកនាំដោយលោក S.P.Yadav អគ្គនាយក នៃអាជ្ញាធរជាតិអភិរក្សសត្វខ្លា នៃក្រសួងបរិស្ថាន ព្រៃឈើ និងប្រែប្រួលអាកាសធាតុ ប្រទេសឥណ្ឌា អមដំណើរដោយលោក Rajesh Gopal អគ្គលេខាធិការ នៃវេទិកាសត្វខ្លាពិភពលោក ព្រមទាំងជំនាញការឥណ្ឌា បានធ្វើដំណើរដោយឧទ្ធម្ភាគចក្រ និងរថយន្ត កាលពីថ្ងៃទី០៦-០៧ ខែមីនា ឆ្នាំ២០២២ ទៅខេត្តកោះកុង ក្នុងគោលដើម្បីពិនិត្យទីវាល និងវាយតម្លៃស្ថានភាពព្រៃធម្មជាតិស្ថិតនៅក្នុងដែនជម្រកសត្វព្រៃតាតៃ សំកុស និងឧទ្យានជាតិក្រវាញកណ្តាល និងខាងត្បូង និងដើម្បីពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត(របងដែក ទ្រុងដែក អាងទឹកសម្រាប់សត្វខ្លា និងសត្វព្រៃចំណីខ្លានិងមជ្ឈមណ្ឌលស្តារសត្វខ្លា) ដែលបានសង់រួចលើដីទំហំ៩០ហិកតា ក្នុងដែនជម្រកសត្វព្រៃតាតៃសម្រាប់បន្ស៊ាំសត្វខ្លាធំ មុនលែងចូលតំបន់ស្នូល នៃតំបន់អភិរក្សសត្វខ្លា។ ជាមួយគ្នានេះ តំណាងប្រតិភូឥណ្ឌាបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិរក្សធនធានធម្មជាតិ និងបានចាត់ទុកប្រទេសកម្ពុជា គឺជាទីតាំងភូមិសាស្ត្រនយោបាយមួយដ៏សំខាន់សម្រាប់ឥណ្ឌាសម្រាប់កម្មវិធីស្តារសត្វខ្លាធំ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print