Breaking News, លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន គ្រូពេទ្យស្រ្តី ជា”កងទ័ពអាវស”​ ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ : នៅយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱវណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានសំណេរថា, ចូលរួមអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ។

 លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងជា ប្រធានអនុគណកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ នៃគណកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២

ស្ត្រីនៅក្នុងប្រទេសកម្ពុជា សូមចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរំដោះប្រទេសជាតិ ក៏ដូចជាបានជួយដល់ការរស់ រានមានជីវិតទីពីររបស់ស្ត្រី និងប្រជាជនទូទៅ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយបាន នាំមកនូវសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសតាមរយៈនយោបាយ ឈ្នះ-ឈ្នះ ព្រមទាំងបានលើកស្ទួយសមភាពយិនឌ័រផ្ដល់ ឱកាសជូនស្ត្រី អាចបម្រើការងារសង្គមទៅតាមសមត្ថភាពរៀងៗខ្លួន។

ស្ត្រីកម្ពុជា សូមរៀនសូត្រតាមនូវគំរូវីរៈភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា នូវភាពទន់ភ្លន់ហ្មត់ចត់តែមានភាពអង់អាចក្លាហាន និងជានិមិត្តរូបស្ត្រីខ្មែរដែលពោរពេញដោយសក្តានុពល និងចំណេះជំនាញទាំងក្នុងការរស់នៅ ទាំងក្នុងកិច្ចការសង្គម ដែលស្ត្រីកម្ពុជា សូមលើកដៃប្រណមគោរពជូនពរបរវមហាប្រសើរ សុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងនៅជានិមិត្តរូបស្ត្រីខ្មែរជារៀងដរាប។

ដោយមានការគិតគូរដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ស្ត្រីជាច្រើននាក់បានចូលបម្រើការងារនៅ ក្នុងវិស័យសុខាភិបាល ដើម្បីចូលរួមចំណែកលើកស្ទួយការការពារ និងថែទាំសុខភាពប្រជាជនទូទៅ ព្រមទាំងជួយដល់ការ សម្រាលកូនដោយសុវត្ថិភាព និងមានសុខភាពល្អ ដែលជាចំណែកមួយដែលមិនអាចខ្វះបាន ក្នុងការបង្កើតបាននូវកម្លាំងធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រទេសជាតិ។ ជាក់ស្ដែង នៅក្នុងយុគសម័យប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្ត្រី ដែលជាគ្រូពេទ្យ (មានដូចជា បណ្ឌិតសុខភាពសាធារណៈ គ្រូពេទ្យឯកទេស អ្នកជំនាញសុខភាពសាធារណៈ វេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាក-យិកា ជាដើម) និងអ្នកជំនាញពាក់ព័ន្ធផ្សេងៗ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយផ្តល់សេវាអប់រំ សុខភាព ការពារថែទាំ ពិនិត្យ ព្យាបាលជំងឺកូវីដ-១៩ផង និងជំងឺផ្សេងៗទៀត ដោយមិនខ្លាចនឿយហត់ឡើយ។ ការងារសម្រាលកូន និងថែទាំសុខភាពមាតា និងទារក គឺជាកិច្ចការដែលក្រុមគ្រូពេទ្យស្ត្រី បាន និងបន្តអនុវត្ត ដោយយកចិត្តទុកដាក់ជាទីបំផុត ទោះបីជា ស្ត្រីដែលមកសម្រាលកូន មានផ្ទុកវីរុសកូវីដ-១៩ក៏ដោយ ក៏ការជួយសង្គ្រោះអាយុជីវិតជាកិច្ចការដែលត្រូវតែជួយជាចំបង។

ស្ត្រី ត្រូវបានគេចាត់ទុកថា ជា “មេផ្ទះ” ហើយពាក្យថា មេ នេះ គឺបានបង្កប់នូវអត្ថន័យជាអ្នកចាត់ចែងផង មើលការ ខុសត្រូវផង និងអនុវត្តដោយផ្ទាល់ផង នៅក្នុងកិច្ចការផ្ទះសម្បែង ក្នុងនោះក៏មានទាំងសេដ្ឋកិច្ចគ្រួសារផងដែរ។ លើសពីនេះ គេ តែងតែពោលផងដែរថា ស្ត្រី វិលតែចង្ក្រានមិនជុំ។ ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ ក្រោមដំបូលសុខសន្តិភាព និងការផ្តល់លទ្ធភាព សព្វបែបយ៉ាងពីប្រមុខ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ស្ត្រី បានធ្វើដំណើរ និងអនុវត្តការងារសង្គមហួសពីរមផ្ទះ និងហួស ពីចង្ក្រានបាយទៅហើយ . . . មិនត្រឹមតែវិលចង្ក្រានបានជុំល្អប៉ុណ្ណោះទេ តែថែមទាំងបានខិតខំអភិវឌ្ឈឱ្យវិលខ្លួនបានជុំ ប្រទេសផង និងវិលជុំពិភពលោកផងតាមរយៈកិច្ចការសង្គមនានា។ បើយើងនិយាយពីវិបត្តិកូវីដ-១៩ វិញ ស្ត្រីដែលជាគ្រូពេទ្យ បាន ក្លាយជាកងទ័ពអាវស ប្រយុទ្ធនឹងវីរុសកូវីដ-១៩ ដែលបាន និងកំពុងតែចរាចរនៅពាសពេញពិភពលោក នៅក្នុងតំបន់ និងនៅក្នុងប្រទេស កម្ពុជា។ មិនថាយប់ ឬថ្ងៃ គ្រូពេទ្យស្ត្រីដែលជាកងទ័ពអាវស មានការលះបង់ធំធេង និងមិនបាននៅជួបជុំគ្រួសារ ដើម្បីបុព្វហេតុការពារ មហន្តរាយសុខភាពសាធារណៈ និងជួយសង្គ្រោះអាយុជីវិតអ្នកជំងឺកូវីដ-១៩ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬជាតិសាសន៍ឡើ យ។ ចំណុច ៣ សំខាន់ក្នុងចំណោមសកម្មភាពជាច្រើនដែលគួរកត់សម្គាល់នាពេលនេះ មានជាសង្ខេបដូចខាងក្រោម៖

1. គ្រូពេទ្យស្ត្រីដែលជាកងទ័ពអាវស ចូលរួមក្នុងការអប់រំ និងណែនាំ ដើម្បីការពារជំងឺកូវីដ-១៩ បានបណ្តុះបណ្តាលចំណេះដឹង អំពីបច្ចេកទេសពាក់ព័ន្ធទៅនឹងកិច្ចការពារផង និងការព្យាបាលផង បានចូលរួមបញ្ជ្រាបការយល់ដឹង និងកំពុងផ្តល់ការអប់រំសុខភាពជាបន្តបន្ទាប់ជូនដល់សាធារណជន ដោយប្រើប្រាស់ ចំណេះដឹងបច្ចេកទេសដែលខ្លួនមាន ដើម្បីឱ្យប្រជាជនទូទៅចេះបង្ការការចម្លងវីរុសកូវីដ-១៩បន្តគ្នា ជាពិសេស ការពារបុគ្គល ការពារក្រុមគ្រួសារ និងការពារសហគមន៍ពីការវាយលុកធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩ បានចូលរួមផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ និងពន្យល់ជូនសាធារណជនអំពីសារៈប្រយោជន៍របស់វ៉ាក់សាំង ព្រម ទាំងលើកទឹកចិត្តជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩នេះផងដែរ

បាន និងកំពុងចូលរួមរៀបចំ និងផលិតសារអប់រំសុខភាព ស្តីពីកិច្ចការពារការចម្លងវីរុសកូរីដ-១៩ ដែលត្រូវបាន និង កំពុងដាក់ផ្សាយនៅទូទាំងប្រទេសបាន និងកំពុងចូលរួមក្នុងការផ្តល់ពត៌មានត្រឹមត្រូវ និងបន្សាបពត៌មានមិនពិត ពត៌មានក្លែងក្លាយ និងពត៌មានប្រឌិត ព្រមទាំងចូលរួមក្នុងវេទិការសន្ទនាជាមួយអ្នកសារពត៌មានជាតិ និងអន្តរជាតិនានាយ៉ាងទូលំទូលាយ បាន និងកំពុងចូលរួមចំណែកធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីពង្រឹងកិច្ចការទំនាក់ទំនងហានិភ័យនៃការចម្លងជំងឺកវីដ-១៩បន្ថែមទៀត

2. គ្រូពេទ្យស្ត្រីដែលជាកងទ័ពអាវស ចូលរួមការងារស្រាវជ្រាវ រុករក អ្នកដែលប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ ត្រូវបានបញ្ចូនទៅជួយយកវត្ថុសំណាកពីបុគ្គលដែលសង្ស័យ និងបុគ្គលដែលឈឺ នៅតាមទីតាំងនានា នៅទូទាំងប្រទេស និងចូលរួមធ្វើវិភាគវត្ថុសំណាក ដើម្បីរកលទ្ធផល ជាច្រើនរាប់មិនអស់ផងដែរ ដោយបានចុះដល់ទីតាំងដែលមានហានិភ័យខ្ពស់នៃការចម្លងវីរុសកូវីដ-១៩ ដើម្បីស្រាវជ្រាវរកអ្នកដែលប៉ះពាល់ហ៊ានប្រឈមទៅនឹងការចម្លងគ្រប់ពេលវេលា ផ្ដល់ព័ត៌មានជូនដល់បុគ្គល និងក្រុមគ្រួសារទាំងអ្នកដែលសង្ស័យ និងអ្នកជំងឺកូវីដ-១៩

3. គ្រូពេទ្យស្ត្រីដែលជាកងទ័ពអាវស ចូលរួមថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ បាន និងកំពុងចូលរួមផ្តល់សេវាថែទាំ និងពិនិត្យជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យនានាដែលសម្រេចដោយក្រសួងសុ ខាភិបាល ព្រមទាំងផ្តល់ការគាំទ្រនានាដល់អ្នកជំងឺតាមដានស្ថានភាពអ្នកជំងឺកូវីដ-១៩នៅក្នុងមន្ទីរពេទ្យតាមលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្រ ព្រមទាំងការបញ្ជូនអ្នកជំងឺ ក្នុងករណីចាំបាច់

ចូលរួមផ្តល់ប្រឹក្សាសុខភាពផ្លូវចិត្តដល់អ្នកជំងឺ និងក្រុមគ្រួសារ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់សុខភាពធ្ងន់ធ្ងរលើផ្លូវចិត្តជួយសង្គ្រោះអាយុជីវិតអ្នកជំងឺធ្ងន់ធ្ងរដោយសារការវាយលុកខ្លាំងក្លាពីវីរុសកូវីដ-១៩ រៀបចំកត់ត្រា និងធ្វើរបាយការណ៍ពីស្ថានភាពអ្នកជំងឺកូវីដ-១៩ រៀបចំ សម្អាតបន្ទប់អ្នកជំងឺ ក្រោយពីការចាកចេញរបស់អ្នកជំងឺពីមន្ទីរពេទ្យ រៀនសូត្របន្ថែមទៀត ពីរបៀបថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅក្នុងការងារសង្គមរបស់ស្ត្រី គឺជួយបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ហើយរិតតែសម្រេចបានផលល្អប្រសើរប្រសិនបើ សមភាពយិនឌ័រត្រូវបានអនុវត្តប្រកបដោយភាពមិនរើសអើង និងមិនប្រកាន់ភេទ។

ការអត្ថាធិប្បាយដោយសង្ខេបនេះ គ្រាន់តែជាការរំលេចនូវកិច្ចការមួយចំនួនដែល ស្ត្រី កងទ័ពអាវ បាន និងកំពុងចូលរួម ចំណែកនៅក្នុងសង្គមនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមិនបានលើកមកជម្រាបជូនបានអស់នាពេលនេះឡើយ។ ខ្ញុំសូមការ អធ្យាស្រ័យពីសាធារណជន ជាពិសេសពីគ្រូពេទ្យស្ត្រីដែលជាកងទ័ពអាវសផងដែរ ប្រសិនបើមានការខុសឆ្គងដោយប្រការណាមួយ។

ខ្ញុំសូមគោរពផ្ញើជូននូវសំណេរជាសង្ខេបខាងលើនេះ ជូនដល់បងប្អូនជាស្ត្រីទាំងអស់ ជាពិសេស គឺគ្រូពេទ្យស្ត្រីដែលជាកង ទ័ពអាវស និងសូមកោតសរសើរដោយស្មោះចំពោះការលះបង់ដ៏ធំធេងរបស់ស្ត្រី និងសូមឱ្យស្ត្រីទាំងអស់ បន្តអភិវឌ្ឈចំណេះដឹង និង ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីឱ្យការចូលរួមរបស់ស្ត្រីនៅក្នុងការងារសង្គម កាន់តែមានគុណភាព និងប្រសិទ្ធិភាព។ ជាទីបញ្ចប់ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ ដោយ

អនុវត្ដឱ្យបានហ្មត់ចត់ នូវវិធានការ៖ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ទាំងផូសទី១ ជួសទី២ ដូសទី៣ ឬដូសជំរុញ ដើម្បីទប់ស្កាត់ពីការវាយលុកធ្ងន់ធ្ងរនៃពពួកអូមីក្រុង!

សូមគោរពជូនពរដល់ស្ត្រីទាំងអស់ សូមបានជួបប្រទះតែសេចក្តីសុខចម្រើន មានវឌ្ឍនភាពក្នុងការងារសង្គមជាតិ មានសុខ ភាពល្អបរិបូរណ៍ និងបានចៀសផុតពីការចម្លងវីរុសកូវីដ-១៩ គ្រប់ៗគ្នា៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print