រុស្ស៊ីព្រមានកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ឧស្ម័នហ្គាសដល់អឺរ៉ុបតាមបំពង់បង្ហូរឧស្ម័ន Nord Stream

ចែករំលែក៖

រុស្ស៊ីបានព្រមានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នហ្គាសដែលផ្គត់ផ្គង់ដល់តំបន់អឺរ៉ុបតាមរយៈបំពង់បង្ហូរប្រេង Nord Stream 1 ដែលជាការតបតនឹងការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច ពិសេសគឺអឺរ៉ុបជុំវិញការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ការព្រមានខាងលើរបស់រុស្ស៊ីកើតឡើងក្រោយពេលទីផ្សារឧស្ម័នហ្គាសនៅក្នុងតំបន់អឺរ៉ុបប្រែប្រួលឡើងថ្លៃខ្ពស់មិនធ្លាប់មាន។ សារព័ត៌មាន Bloomberg បានដកស្រង់ការប្រកាសរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីទទួលបន្ទុកថាមពលរុស្ស៊ីលោក Alexander Novak ដែលបានប្រកាសនៅថ្ងៃទី៧ខែមីនាថា រុស្ស៊ីមានសិទ្ធិក្នុងការវាយបកវិញទៅលើទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសរុស្ស៊ី។ ក្នុងពេលនេះដែររុស្ស៊ីនៅមិនទាន់សម្រេចកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុបនៅឡើយទេ ហើយបំពង់បង្ហូរឧស្ម័នហ្គាស Nord Stream 1 នៅតែដំណើរការដដែល។ ការប្រកាសខាងលើកើតឡើងក្រោយមួយថ្ងៃដៃលទីផ្សារឧស្ម័ន ហ្គាសនៅក្នុងតំបន់អឺរ៉ុបប្រែប្រួលយ៉ាងខ្លាំង ហើយពេលខ្លះតម្លៃឧស្ម័នហ្គាសឡើងថ្លៃដល់ទៅ ៨០%នៅថ្ងៃទី៧ខែមីនា ក្រោយមានការបារម្ភពីរុស្ស៊ីកាត់ផ្តាច់ប្រភពផ្គត់ផ្គង់។ ការអាស្រ័យទៅលើឧស្ម័ន ហ្គាសពីរុស្ស៊ីគឺជាកត្តាសំខាន់ដែលប្រមុខដឹកនាំនៅក្នុងតំបន់អឺរ៉ុប គិតគូរដល់ ខណៈចូលរួមការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី។ ទាំងនោះហើយបានជាពេលកន្លងមកប្រមុខដឹកនាំអាល្លឺម៉ង់បានប្រឆាំងនឹងការហាមប្រាមនាំឧស្ម័នពីរុស្ស៊ី។ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz បានប្រកាសថា ប្រេងឆៅ និងឧស្ម័នមកពីប្រទេសរុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ចអឺរ៉ុប ។ មានឧស្ម័នដល់ទៅ ៤០% ដែលប្រើប្រាស់នៅអឺរ៉ុបគឺមានប្រភពមកពីប្រទេសរុស្ស៊ី និង១/៤នៃប្រេងប្រើប្រាស់នៅអឺរ៉ុបក៏មកពីរុស្ស៊ីផងដែរ។ លោកបានព្រមានថា តម្លៃប្រេងនៅលើពិភពលោកអាចនឹងកើនឡើងដល់ទៅ៣០០ដុល្លារក្នុងមួយបារ៉ែល៕ ដោយធីរីណា

...

រូបថត៖Getty/CNBC.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print