ក្នុងវិស័យសុខាភិបាលគ្រូពេទ្យជាស្ត្រីចូលរួមច្រើនពិសេសការសម្រាលកូនជូនដល់ស្ត្រីមានផ្ទៃពោះដែលផ្ទុះកូវី-១៩

ចែករំលែក៖

ភ្នំពេញ÷អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានអោយដឹងថា ក្នុងវិបត្តិកូវីដ-១៩នេះ គ្រូពេទ្យជាស្ត្រីបានចូលរួមចំណែកសកម្មភាពកងទ័ពអាវសច្រើនមិនចាញ់បុរសឡើយ ។ ប៉ុន្តែអ្វីដែលសំខាន់នោះ ស្ត្រីជាគ្រូពេទ្យទាំងឡាយ បានព្យាយាមប្រឡូកជួយក្នុងការសម្រាល កូនជូនដល់ស្ត្រីមានផ្ទៃពោះដែលផ្ទុះកូវី-១៩នេះ។

 ស្ត្រីជាច្រើននាក់បានចូលរួមបម្រើការងារនៅក្នុងវិស័យសុខាភិបាល ដើម្បីចូលរួមចំណែកលើកស្ទួយការការពារ និងថែទាំសុខភាពប្រជាជនទូទៅ ព្រមទាំងជួយដល់ការសម្រាលកូនដោយសុវត្ថិភាព និងមានសុខភាពល្អ ដែលជាចំណែកមួយ ដែលមួយដែលមិនអាចខ្វះបាន ក្នុងការបង្កើតនូវកម្លាំង ធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រទេសជាតិ។ ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ឆ្នាំ២០២២នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស បានលើកឡើងថា ក្នុងយុគសម័យប្រយុទ្ធ នឹងជម្ងឺកូវីដ-១៩ ស្រ្តីដែលជាគ្រូពេទ្យ និងអ្នកជំនាញពាក់ព័ន្ធផ្សេងៗ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយផ្ដល់សេវាអប់រំសុខភាព ការពារថែទាំ ពិនិត្យព្យាបាលជម្ងឺកូវីដ-១៩ និងជម្ងឺផ្សេងៗទៀត ដោយមិនខ្លាចនឿយហត់។ 

បើតាមលោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ ការងារសម្រាលកូន និងថែទាំងសុខភាពមាតា និងទារក គឺជាកិច្ចការដែលក្រុគ្រូពេទ្យស្ត្រី បាន និងបន្តអនុវត្ត ដោយយកចិត្តទុកដាក់ ជាទីបំផុត ទោះបីជាស្ត្រី ដែលមកសម្រាលកូន មានផ្ទុកវីរុសកូវីដ-១៩ក៏ដោយ ក៏ការជួយសង្គ្រោះអាយុជីវិតជាកិច្ចការដែលត្រូវតែជួយជាចំបង។ 

ក្នុងករណីនេះដែរលោកស្រី យក់ សម្បិត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានលើកឡើងផងដែរក្នុងឱការទិវាសិទ្ធនារី៨ មីនានេះ ដោយបញ្ជាក់ថា ក្នុងវិស័យសុខាភិបាលនារីនាំមុខបុរស ជាពិសេសក្រុមឆ្មប បានព្យាយាមប្រឡូកក្នុងការងារជាខ្លាំង ជាពិសេសការសម្រាលកូនជូនដល់ស្ត្រីមានផ្ទៃពោះដែលផ្ទុះកូវីត ១៩ នេះ។ លោកស្រីបន្តថា មន្ត្រីក្នុងក្រសួងសុខាភិបាល មានស្ត្រីប្រមាណជាង៥០ ភាគរយហើយពួកគាត់អាចធ្វើការងារគ្រប់បែបយ៉ាងបានដូចគ្រូពេទ្យជាបុរសដែរ។

យោងទៅលើគុណសម្បត្តិខាងលើនេះ ស្ត្រីដែលជាកងទ័ពអាវស លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលទាំងពីរ បានបង្ហាញនូវការកោតសរសើរចំពោះការលះបង់ដ៏ធំធេងនេះ និងបានជំរុញអោយស្រ្តីទាំងអស់បន្ត អភិវឌ្ឍចំណេះដឹង និងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីអោយការចូលរួមរបស់ស្ត្រីក្នុងការងារសង្គម កាន់តែមានគុណភាព និងប្រសិទ្ធិភាព៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print