អាជ្ញាធរជាតិអប្សរាបង្ហាញការ មិនគាំទ្រករណីយកទង់ជាតិខ្មែរមកច្នៃជាម៉ូដសម្លៀកបំពាក់

ចែករំលែក៖

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះគេមានចាប់អារម្មណ៍ក្រោយពីមួយរយៈចុងក្រោយនេះឈុតដែលច្នៃដោយរូប និងពណ៌ទង់ជាតិខ្មែរ ត្រូវបានគេកែច្នៃយ៉ាងគគ្រឹកគគ្រេងពិេសសការថតរូបកម្សាន្តនៅលើទឹកដៃតំបន់អង្គថែមទៀតផង។ កា្លយជាប្រធានបទក្តៅគគុករហូតមានការវែកញែកជាហូរហែនោះគឺក្រោយពីតារាចម្រៀងតន់ ច័ន្ទសីម៉ា និងយុវតីជាច្រើនបានបង្ហាញមុខក្នុងការផលិតបទចម្រៀងមួយបទនៅខេត្តសៀមរាបដោយបានទាំងច្នៃឈុតនេះយកមកសម្តែងច្រៀងរាំរហូតក្លាយជាមតិចម្រូងចម្រាស់ និងជជែកគ្នាលើបណ្តាញសង្គមរហូតមុននេះ ។

ទោះជាយ៉ាងណាការយកទង់ជាតិខ្មែរមកច្នៃជាម៉ូដសម្លៀកបំពាក់ ត្រូវបានធ្វើបន្តបន្ទាប់ជាយូរមកហើយពិសេសក្រោយពីសម្អាងការមួយចំនួននៅរាជធានីភ្នំពេញបានធ្វើការរៀបចំប៉ាក់ឌិនរចនាឡើង និងធ្លាប់បានសិល្បការិនីជាច្រើនស្លៀកផងដែរ។ មុនេះអាជ្ញាធរជាតិអប្សរាបានបង្ហាញពីការ  មិនគាំទ្រចំពោះការយក ទង់ ជាតិ ខ្មែរ ទៅច្នៃ ធ្វើ ជាម៉ូដសម្លៀក បំពាក់។យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ អាជ្ញាធរជាតិអប្សរាបានដកស្រង់ប្រសាសន៍របស់ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរា បានលើកឡើងកាលពីរសៀលថ្ងៃ ទី០៧ ខែ មីនា ឆ្នាំ២០២២ថា ការយកទង់ជាតិខ្មែរ ដែលជានិមិត្តរូបរបស់ជាតិ ខ្មែរមកច្នៃជាម៉ូដសំលៀករបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃ ដល់ ទង់ជាតិ គឺ ទង់ជាតិតែងតែ ត្រូវបានបង្ហូ ត ឡើងលើដោយអមជាមួយនូវការច្រៀង និងភ្លេងជាតិ ។  ទង់ជាតិ គឺ ជានិមិត្តរូបជាតិ  ។ លោកបន្តថា  ទង់ជាតិ  ត្រូវបានគោរព ដោយ ស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី ជាតិ មាតុ ភូមិ  ។ ម្យ៉ាងទៀត ទង់ជាតិក៏ត្រូវបានផ្ដល់ជាមហាកិត្តិយស សម្រាប់ វីរជន យុទ្ធជន យុទ្ធនារីដែល បានពលីជីវិតនៅពេលបានចេញ ច្បាំងការពារជាតិ ទឹកដី ឬទៅបំពេញ បេសសកម្ម មនុស្សធម៌ នៅក្រៅ គឺ ជាតិ តែងដឹង គុណ និង យកទង់ជាតិទៅគ្រងពីលើដើម្បីសម្តែងការគោរព  និងដឹងគុណ។      ដូច្នេះ ការយករូបភាពទង់ជាតិ មកធ្វើ ជាសំលៀកបំពាក់គឺមិនសមរម្យទេ ព្រោះការ យក ទង់ ជា តិ ខ្មែរទៅ ច្នៃ ធ្វើជាម៉ូដសម្លៀកបំពាក់  អាចជាការប្រមាថ ដូចជា នៅពេលដែល គេ ស្លៀ ក ពាក់ គឺគេហាក់បីដូចជាបានអង្គុយលើទង់តំណាងឱ្យជាតិទាំងមូល ឬក៏ នៅពេលដែល សម្លៀក បំ ពាក់ នោះ ប្រឡាក់ អ្នកខ្លះ មិនបានយក ទៅ បោក សម្អាតទេ បែរជាយក ទៅ ទុកចោល ជាដើម ។   ឯកឧត្តម  ឡុង កុសល មានប្រសាសន៍ថា ប្រសិនបើចង់បង្ហាញ ឱ្យឃើញពី ទឹក ចិត្ត ស្រឡាញ់ជាតិ ពិត មែននោះ គឺ នៅ ពេល  មកទស្សនាតំបន់អង្គរ ដែលជាសម្បត្តិវប្បធម៌ និង បេតិ ក ភណ្ឌ របស់មនុស្ស ជាតិ  សូម ជួយ ចូល រួមការពារបរិស្ថាន កុំបោសសំរាមចោល នៅក្នុងរមណីយដ្ឋាន អង្គរ   ត្រូវ ធ្វើ ដំណើរថ្មើជើងចូលតំបន់អង្គរ ទៅតាមផ្លូវដែលបានរៀបចំជូន កុំដើរជាន់ស្មៅ ដែលនាំឱ្យខូចសោភ័ណភាព កុំយកអាហារទៅ ទទួលទាន នៅទីតាំងហាមឃាត់ក្នុងតំបន់បេតិកភណ្ឌ កុំទិញ លក់ដី និងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារ  និងគួរចតយានជំនិះនៅកន្លែង ចំណ ត ដើម្បីកុំឱ្យខូចខាត សណ្ដាប់ធ្នាប់ សាធារណៈ និង ស្ទះផ្លូវជាដើម។ ទាំងនេះនឹងនាំមកនូវមោទកភាព ដល់ជាតិខ្មែរដែរ ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print