នគរបាល​ខេត្ត​ព្រះសីហនុ​ បន្តឃាត់ខ្លួនសន្តិសុខម្នាក់​ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សន្តិសុខឯកជនម្នាក់​ ត្រូវ​បានកម្លាំងនគរបាលខេត្តព្រះសីនុ​ ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​ការ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​មួយ​ចំនួន​។ ដោយ​ជនសង្ស័យមានឈ្មោះ នាក់ រតនា ភេទប្រុស អាយុ​៣៦ឆ្នាំ ជនជាតិខ្មែរ​ មុខរបរសន្តិសុខ ស្នាក់នៅសង្កាត់០១ ក្រុងព្រះសហនុ ខេត្តព្រះសីហនុ​ ។

បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញ​គ្រឿងញៀន បានសហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ​ កាលពីវេលាម៉ោង​១៥និង២០នាទី​ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ​ បានចុះបង្រ្កាបគ្រឿងញៀនមួយ​ករណី ដោយឃាត់​ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខការដ្ឋានចិនដែលស្ថិតនៅក្រុម៧ ភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ 

ក្រោយឃាត់ខ្លួន​ សមត្ថកិច្ច​ជំនាញ​បានដកហូតវត្ថុតាងរួមមាន៖                                                                                       -ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៥កញ្ចប់ (០១កញ្ចប់តូច និង០៤កញ្ចប់ធំ),​ ទូរស័ព្ទដៃចំនួន០១គ្រឿង (ម៉ាកHUAWEI), ម៉ូតូ០១គ្រឿង(ម៉ាកហុងដា CBR) ។ 

បច្ចុប្បន្នជនសង្ស័យ​កំពុងកសាងសំណុំរឿងតាមនីតិវិធី និងចាត់ការតាមច្បាប់។ 

ជាមួយ​គ្នានោះ​ នៅយប់ថ្ងៃ​ដដែលនោះ​ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោកវរសេនីយ៍ទោ ឌិន លីក្រូ ស្នងការរងទទួលផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print