ក្រសួងយុត្តិធម៌ ចេញសេចក្តីជូនដំណឹងស្តីពីការចាប់ផ្តើមទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី២ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៤

ចែករំលែក៖

ភ្នំពេញ : ក្រសួងយុត្តិធម៌ សូមជម្រាបជូនមន្ត្រីរាជការក្នុងវិស័យយុត្តិធម៌ និងក្រឡាបញ្ជីទាំងអស់ នៃក្រសួង យុត្តិធម៌ មេត្តាជ្រាបថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នឹងចាប់ផ្តើមទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើស សិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៤ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ដល់ ថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។

បេក្ខជនដែលអាចដាក់ពាក្យស្នើសុំចូលរួមក្នុងការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២ នេះ ត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖

១- ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ

២- ត្រូវមានបទពិសោធន៍ក្នុងវិស័យច្បាប់ ឬយុត្តិធម៌ យ៉ាងតិច ៥ (ប្រាំ) ឆ្នាំ 

៣- មានអាយុមិនលើសពី ៤៥ (សែសិបប្រាំ) ឆ្នាំ គិតមកដល់ថ្ងៃប្រឡង

៤- មិនដែលមានទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ 

៥- ត្រូវមានកាយសម្បទាគ្រប់គ្រាន់អាចបំពេញការងារបាន។

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចទាញយកពាក្យសុំចូលរួមប្រឡងប្រជែងជ្រើសរើសសិស្ស ចៅក្រមផ្ទៃក្នុង ជំនាន់ទី២ ពីគេហទំព័រផ្លូវការរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលមានអាសយដ្ឋាន www.rajp.gov.kh ឬពីទំព័រហ្វេសប៊ុករបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការឈ្មោះ Royal Academy For Judicial Professlons ដើម្បីបំពេញបែបបទ និងអញ្ជើញមកដាក់ពាក្យដោយផ្ទាល់ នៅការិយាល័យរដ្ឋបាល នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ក្នុងអំឡុងកាលបរិច្ឆេទកំណត់ខាងលើ នៅរៀងរាល់ម៉ោងធ្វើការ។

អាស្រ័យហេតុនេះ សូមមន្ដ្រីរាជការក្នុងវិស័យយុត្តិធម៌ និងក្រឡាបញ្ជី នៃក្រសួងយុត្តិធម៌ ទាំងអស់ជ្រាបជាព័ត៌មាន។

*បញ្ចាក់៖ បេក្ខជនដែលជាប់កាតព្វកិច្ចក្នុងកិច្ចសន្យា ស្ដីពីការបំពេញមុខងារវិជ្ជាជីវៈជាមួយ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការប្រឡងប្រជែងនេះឡើយ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print