អ្នកគ្រប់គ្រងមន្ទីរពេទ្យកាល់ម៉ែតមានវិធានការចិត្តអាក្រក់ម្លេះ​ មិនអោយបុគ្គលិកយកលុយខ្មែរក្រដាសមិនសូវល្អពីអ្នកជម្ងឺ?

ចែករំលែក៖

ភ្នំពេញ៖​ កាលពីម្សិលមិញថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ២០១៦​ មានបុរសម្នាក់ដើរដូរលុយខ្វែងដៃខ្វែងជើង​ ដោយក្តីអន្ទះសារ​ ប្រញ៉េបប្រញាប់យកលុយក្រដាសណាល្អៗទៅបំពេញតម្រូវការបុគ្គលិកមន្ទីរពេទ្យកាល់ម៉ែត​ ដោយគាត់បញ្ជាក់ថាគេតឹងតែងណាស់មិនយកទេលុយមិនសូវល្អៗ។

គាត់បានត្អូញត្អែរបន្តថាៈ​ ចិត្តអាក្រក់ម្លេះលោកអើយ​ អស់ពីរើសអើងអ្នកជម្ងឺខ្សត់ប្រាក់មកដាក់បន្ទុករឿងក្រដាសប្រាក់រៀលមិនសូវស្អាតមិនព្រមយក​ ? ខាងក្រោមនេះគឺជាការលើកឡើងរបស់គាត់​ ហើយត្រូវបានគេបង្ហោះលើបណ្តាញហ្វេសប៊ុកផងដែរថាៈ “ខ្ញុំសូមផ្តាំទៅដល់បងប្អូនខ្មែរ ដែលមកព្យាបាលនៅកាល់ម៉ែត សូមយកលុយដែលថ្មីៗព្រោះលុយចាស់គេអត់យកទេកុំឲ្យខាតពេលយកលុយមកប្តូរម្តងទៀតនេះជាលុយដែលខ្ញុំត្រូវយកទៅប្តូរយកលុយថ្មីវិញ ដើម្បីបង្គ្រប់ឲ្យគ្រប់720000រៀល (ចិតសិបពីរមុឺនរៀល)។

ពាក់ព័ន្ធករណីនេះគេពុំដឹងថាអ្នកគ្រប់គ្រងតម្រូវអោយធ្វើបែបនេះឬបុគ្គលិកខ្លះមានទម្លាប់ទំនើងយ៉ាងណាទេ​ ដោយនគរដ្រេហ្គន​ មិនអាចទាក់ទងបានពីលោក​ ឈាង​ រ៉ា​ នាយកមន្ទីរពេទ្យកាល់ម៉ែតកាលពីព្រឹកថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០១៦៕​

image

image

image

ដោយ៖​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print