ពេទ្យធ្មេញ​ អុី​ មេក​ មួយកន្លែងក្នុងខណ្ឌដង្កោ​ មានបុគ្គលិកម្នាក់ដេកស្លាប់លើសាឡុង

ចែករំលែក៖

​ ភ្នំពេញ​ ៖​ មានការភ្ញាក់ផ្អេីលជាខ្លាំង​ ខណៈយុវជនម្នាក់ដែលជាបុគ្គលិកពេទ្យធ្មេញ​ បានដេកស្លាប់លើសារឡុង​ ត្រូវសមត្ថកិច្ចមូលដ្ឋាន​ និងផ្នែកជំនាញចុះទៅពិនិត្យដល់កន្លែងកើតហេតុ​ កាលពីវេលាម៉ោង១០នឹង៥នាទីព្រឹក​ ថ្ងៃទី១០​ ខែមីនា​ ឆ្នាំ២០២២ ស្ថិតនៅចំណុចពេទ្យធ្មេញ​ អុី​ មេក​ ផ្ទះលេខ១០៤​ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
​ សពយុវជនរងគ្រោះមានឈ្មោះ វណ្ណ ថុនា អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកពេទ្យធ្មេញ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិសែនពន្លង់ ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។
​ យោងតាមប្រភពពីសាច់ញ្ញាត្តិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះជាកូនច្បងសព្វថ្ងៃនៅលាវ បានមកធ្វើការជាបុគ្គលិកពេទ្យធ្មេញខាងលេីច្រើនឆ្នាំហើយ ដោយនៅព្រឹកថ្ងៃកើតហេតុគ្រូពេទ្យធ្មេញមិនឃើញបុគ្គលិកបើកទ្វារ ក៏ចុះមកបើកទ្វារឃើញជនរងគ្រោះដេកលើសាឡុងក៏ស្រែកហៅតែមិនឆ្លើយតប​ រួចបានយកដៃទៅអង្រួន ទើបដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យកន្លែងកើតហេតុតែម្ដង។
​ ក្រោយពីទទួលបានព័ត៌មានថា​ មានមនុស្សស្លាប់នៅក្នុងមន្ទីរពេទ្យ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងនៅកន្លែងកើតហេតុនិងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យរបស់ស្នងការរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យសាកសព​ ។
​ បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យរួចរាល់​ក៏បានបញ្ជាក់ថាសពជនរងគ្រោះពិតជាបានស្លាប់ដោយសារគាំងបេះដូងមិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះទេ រួចធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅស្រុកកំណើត​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print