ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលជាខ្លាំង ខណៈយុវជនម្នាក់ដែលជាបុគ្គលិកពេទ្យធ្មេញ បានដេកស្លាប់លើសារឡុង ត្រូវសមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញចុះទៅពិនិត្យដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង១០នឹង៥នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចពេទ្យធ្មេញ អុី មេក ផ្ទះលេខ១០៤ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
សពយុវជនរងគ្រោះមានឈ្មោះ វណ្ណ ថុនា អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកពេទ្យធ្មេញ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិសែនពន្លង់ ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។
យោងតាមប្រភពពីសាច់ញ្ញាត្តិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះជាកូនច្បងសព្វថ្ងៃនៅលាវ បានមកធ្វើការជាបុគ្គលិកពេទ្យធ្មេញខាងលេីច្រើនឆ្នាំហើយ ដោយនៅព្រឹកថ្ងៃកើតហេតុគ្រូពេទ្យធ្មេញមិនឃើញបុគ្គលិកបើកទ្វារ ក៏ចុះមកបើកទ្វារឃើញជនរងគ្រោះដេកលើសាឡុងក៏ស្រែកហៅតែមិនឆ្លើយតប រួចបានយកដៃទៅអង្រួន ទើបដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យកន្លែងកើតហេតុតែម្ដង។
ក្រោយពីទទួលបានព័ត៌មានថា មានមនុស្សស្លាប់នៅក្នុងមន្ទីរពេទ្យ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងនៅកន្លែងកើតហេតុនិងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យរបស់ស្នងការរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យសាកសព ។
បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យរួចរាល់ក៏បានបញ្ជាក់ថាសពជនរងគ្រោះពិតជាបានស្លាប់ដោយសារគាំងបេះដូងមិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះទេ រួចធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅស្រុកកំណើត ៕
ដោយ ៖ ភារ៉ា ដង្កោ