ក្រសួងការបរទេសកម្ពុជា ចូលរួមសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជម្រាបមក លោក-លោកស្រី តំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
កម្មវត្ថុ ៖ ការអញ្ជើញតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

ខាងក្រសួងបញ្ជាក់ថា, ខ្ញុំសូមជម្រាប លោក-លោកស្រី ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធ មហាប្រល័យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០នាទី ព្រឹក តាមប្រព័ន្ធអនឡាញ។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីកាតព្វកិច្ចរបស់ អង្គការមិនមែនរដ្ឋាភិបាលបរទេស ចូលរួមអនុវត្តច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ ឱ្យមានប្រសិទ្ធភាព និងចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ។

អាស្រ័យហេតុនេះ សូម លោក-លោកស្រី ចាត់តំណាង ០១ រូប ចូលរួមក្នុងសិក្ខាសាលា ខាងលើ ដោយបញ្ជាក់ពីឈ្មោះ តួនាទី និងឆ្លើយតបការចូលរួម ឱ្យបានមុនថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ តាមរយៈលេខទំនាក់ទំនង ០៩៩ ២៧៦ ៥៤៣/០៨៧ ៦៦៥ ៧៧៨ ឬ Email: [email protected]
សូម លោក-លោកស្រី ទទួលនូវការរាប់អានពីខ្ញុំ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print