ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងថា ដើម្បីយុទ្ធនាការការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិត ការពារប្រយោជន៍អ្នកប្រើប្រាស់ រក្សារសមធម៌ក្នុងទីផ្សារ និងអនុវត្តច្បាប់របស់មន្រ្តីជំនាញ ក.ប.ប.។
មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកែប ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលចរាចរលក់នៅលើទីផ្សារ ឃ្លាំងស្ដុក និងម៉ាតផ្សេងៗដើម្បីស្វែងរកភាពមិនអនុលោមនៃទំនិញ។ ទំនិញដែលមិនមានអនុលោមភាពនោះហើយដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចជាប្រជាពលរដ្ឋដែលបានទិញយកទៅបរិភោគក្នុងក្រុមគ្រួសារ និងការពារនូវសិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋទូទៅ។
ក្រោយប្រតិបត្តិការចប់ ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញ និងដកហូតបាននូវទំនិញមិនមានអនុលោមភាពចំនួន ៧២.៥គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៧៩លីត្រយកមកកម្ទេចចោល និងពិន័យទៅតាមនីតិវិធីផងដែរ៕
ដោយ៖សហការី