ខេត្តបន្ទាយមានជ័យៈ វត្តមានព្រឹកនេះរបស់ សម្តេចតេជោ ហ៊ុន សែន លើទឹកដីខេត្តបន្ទាយមានជ័យ គ្រាប្រជាជនជួបគ្រោះរាំងស្ងួត ពិតជាមានការរំភើបពីពលរដ្ឋ បន្ទាប់ពីបានឃើញកាយវិការដ៏ផ្ទាល់សម្តេចអញ្ជើញចែកទឹកជូនប្រជាពលរដ្ឋ ជាង១២០០០គ្រួសារ ដែលស្មើនឹងជាង៣០លានលីត្រ (១០០រថយន្ត) មុនពេលសម្តេចអញ្ជើញជាអធិបតីភាព នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៦ ចាប់ពីក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ទៅក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ ៕
សុខ ខេមរា
...