ស្រែកជេរប្រទេចបងប្រុសរបស់ខ្លួន ហើយពេលឪពុកចូលទៅឃាត់ស្រាប់តែយកកាំបិតប៉័ងតោគំរាមកាប់ឪពុក

ចែករំលែក៖

ខេត្តកណ្ដាល ៖ កូនចិត្តតិរច្ឆានម្នាក់ ជាមុខសញ្ញាជាប់ពន្ធនាគារបានឈ្លោះជេរប្រមាថទៅលើបងប្រុសរបស់ខ្លួន ហើយពេលឪពុកចូលទៅឃាត់ស្រាប់តែប្រតាយប្រតប់ជាមួយឪពុក និងយកកាំបិតប៉័ងតោមកគំរាមកំហែងកាប់ឪពុកទៀតផង។ ករណើនេះកើតឡើងកាលពីថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១​២និង៣០នាទី​ ស្ថិតក្នុងភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ 

   មន្រ្តីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ​ ហាំង ចាន់សុខ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅ​ក្នុងភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល​។ ចំណែកជនរងគ្រោះ​ឈ្មោះ​ ហំាង មា ភេទ​ប្រុស​ អាយុ​៥៨ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរកសិករ​(ត្រូវជាឪពុកជនសង្ស័យ)។ 

   ប្រភពដដែលបានបន្តថា កន្លងមក​ ខណៈដែលជនសង្ស័យប្រើប្រាស់គ្រឿងញៀនរួច​តែងតែរករឿងក្រុមគ្រួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាញឹកញាប់ទៀតផង។ លុះមកដល់ថ្ងៃទី១១  ខែមីនា ឆ្នាំ២០២២ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានស្រែកជេរប្រមាថបងប្រុសរបស់ខ្លួន ហើយខណៈជនរងគ្រោះជាឪពុកបានចូលទៅឃាត់​ គឺជនសង្ស័យមិនព្រមស្ដាប់ទេថែមទាំងយកកាំបិតប៉័ងតោដេញគំរាម​ និងប្រតាយប្រតប់ជាមួយជនរងគ្រោះជាឪពុក​បណ្ដាលឱ្យរយះដៃថែមទៀតផង។ បន្ទាប់មកជនសង្ស័យបានទៅវាយជញ្ជាំងផ្ទះធ្វើពីសង្ក័សីបណ្ដាលឱ្យរងការខូចខាតមួយចំនួន។ 

   ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលសៀបរាម​បានចុះទៅកន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ឣធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមផ្លវច្បាប់។

     សូមបញ្ជាក់ថា កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំមកហើយ៕

 

...

ដោយ៖ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print