ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនក្រោយពីជនរងគ្រោះដាក់ពាក្យបណ្តឹងពាក់ព័ន្ធករណីរំលោភលេីទំនុកចិត្តយកម៉ូតូទៅបញ្ចាំ។
ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលា៦ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិព្រៃព្រីងខាងជេីងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះហុង សៀងហៃ ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនសង្ស័យឈ្មោះសេង សូវៀត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងចាក់សាក់ ស្នាក់នៅភូមិព្រៃព្រៃខាងជេីង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកេីតហេតុនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទីព្រឹក ជនសង្ស័យបានខលហៅជនរងគ្រោះឱ្យមកចាក់សាក់នៅកន្លែងខ្លួន បន្ទាប់ពីចាក់រួចជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះម៉ាកស៊ុយសុគីឡេត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1AB 6132 យកទៅចាក់សាក់ឱ្យភ្ញៀវនៅម្តុំទួលទំពូង ។
រហូតមកដល់វេលាម៉ោង១១និង២០នាទីថ្ងៃដដែល ក៏ត្រឡប់មកវិញហេីយហុចលុយចំនួន៧០០០រៀងទៅជនរងគ្រោះដេីម្បីទិញស្រាបៀរផឹក លុះផឹកអស់ជនសង្ស័យខ្ចីម៉ូតូម្តងទៀត យកទៅបញ្ចាំនៅឃ្លាំងរំសេវបាត់។
ក្នុងរបាយការណ៍បានបញ្ជាក់ទៀតថា រហូតមកដល់វេលាម៉ោង៦ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ ជនរងគ្រោះបានទាក់ទងទៅជនសង្ស័យឱ្យមកយកខ្លួនទៅនៅជាមួយព្រោះប្រពន្ធដេញចេញពីផ្ទះ ពេលជនសង្ស័យមកយកជនរងគ្រោះឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕ដោយ៖សុខាសែនជ័យ