សង្គ្រាម រុស្ស៊ី-អ៊ុយក្រែនជួយដល់ក្រុមហ៊ុនផលិតអាវុធរបស់អាមេរិក រកបានប្រាក់រាប់ពាន់លានដុល្លារ

ចែករំលែក៖

សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បានធ្វើឲ្យប្រាក់ចំណាយសម្រាប់ការពារជាតិកើនឡើងនៅប្រទេសជាច្រើនពិសេសគឺប្រទេសនៅជិតព្រំដែនរុស្ស៊ី ។ វិស័យឧស្សាហកម្មការពារជាតិ បានផ្គត់ផ្គង់អាវុធ ទាំងភាគីរុស្ស៊ីនិងអ៊ុយក្រែន ក៏ដូចជាប្រទេស ជាច្រើនផងដែរ។ ក្នុងពេលដែលពិភពលោកកំពុងតែ ចាប់អារម្មណ៍ទៅលើស្ថានភាពប្រែប្រួលនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ហើយចំណុចដែលគេមិនសូវចាប់អារម្មណ៍ នោះគឺវិស័យឧស្សាហកម្មការពារជាតិ ដែលរកប្រាក់ចំណូលបានរាប់សិបពាន់លានដុល្លារពីការផ្គត់ផ្គង់អាវុធសម្រាប់ការពារជាតិ។ ក្នុងពេលនេះដែរ សហគមន៍អឺរ៉ុបបានប្រកាសនឹងទិញអាវុធមានតម្លៃជិត៥០០ដុល្លារអាមេរិក សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ។ ចំណែកអាមេរិក វិញក៏បានប្រកាសផ្តល់ជំនួយយោធាមានទឹកប្រាក់ជាង ៣៥០លានដុល្លារ រួមជាមួយសម្ភារៈយោធាជាង ៩០តោន និងទឹកប្រាក់៦៥០លានដុល្លារដែលអាមេរិកបានផ្តល់ជូនអ៊ុយក្រែននាពេលកន្លងមកសម្រាប់វិស័យ យោធា។ សរុបអាមេរិកនិងណាតូ បានផ្តល់ជំនួយអាវុធប្រឆាំងរថក្រោះរថពាសដែល ចំនួន១៧០០០ដើម និងមីស៊ីលការពារដែនអាសចំនួន២០០០ដើមប្រភេទ Stinger ឲ្យទៅប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះដែរប្រទេសជាច្រើនទៀតក៏បានប្រកាសផ្តល់ជំនួយអាវុធជាច្រើនទៅឲ្យអ៊ុយក្រែន ដើម្បីទប់សាក់រុស្ស៊ីក្នុងសមរភូមិ។ ក្នុងពេលសង្គ្រាមវាយប្រហារអ៊ុយក្រែនកើតឡើងភ្លាម ក្រុមហ៊ុនផលិតអាវុធធំៗទាំងពីររបស់អាមេរិក គឺ Lockheed និងRaytheon មានភាគហ៊ុនកើនឡើងដល់ទៅ ១៦% និង៣% ។ចំណែកភាគហ៊ុនក្នុងវិស័យផ្សេងទៀត បានធ្លាក់ចុះ៕ដោយ៖សាធី

...

រូបថត៖saostar.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print