មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូបបានឲ្យដឹងថា សង្គ្រាមវាយប្រហារអ៊ុយក្រែនពីសំណាក់កម្លាំងទាហានរុស្ស៊ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ថ្នាល់ ស្ពាន រោងចក្រ អគ្គារ…គិតជាទឹកប្រាក់មានតម្លៃដល់ទៅជាង ១០០ពាន់លានដុល្លារហើយ ក្នុងពេលជាង២សប្តាហ៍កន្លងក។ លោក Oleg Ustenko ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃទី ១១ខែមីនាបានប្រកាសថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឲ្យក្រុមហ៊ុននៅក្នុងប្រទេសអ៊ុយក្រែនត្រូវបិទទ្វារទាំងស្រុង។ ចំណែកតំបន់ខ្លះដំណោះរការក្នុងកម្រិតទាបបំផុត ។ លោក Volodymyr Zelensky បានអំពាវានាវដល់បណ្តាប្រទេសសហគមន៍អន្តរជាតិក្នុងនោះមានសហគមន៍អឺរ៉ុប ត្រូវតែទប់ស្កាត់សង្គ្រាម ក៏ដូចជាត ទប់ស្កាត់វិស័យសេដ្ឋកិច្ច រុស្ស៊ី ក្នុងនោះមាការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេង ។ លោក Volodymyr Zelensky ក៏បានអបអរសាទរដល់អាមេរិក ដែលបានដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងរបស់រុស្ស៊ី។ ក្នុងពេលនេះដែរ សហគមន៍អឺរ៉ុបបានថ្កោលទោស ដល់ការឈឺចាប់របស់ពលរដ្ឋអ៊ុយក្រែនដែលបង្កឡើងដោយរុស្ស៊ី ។ ប៉ុន្តែសហគមន៍អឺរ៉ុបបានបដិសេធចូលរួម ដាក់ទណ្ឌកម្មលើវិស័យថាមពលរបស់រុស្ស៊ី ក៏ដូចជាដាក់បញ្ជូនអ៊ុយក្រែនជាសមាជិកសហគមន៍អឺរ៉ុបនាពេលនេះឡើយ៕ដោយ៖សាធី
រូបថត៖AFP.