ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)

ចែករំលែក៖

.(តពីលេខមុន)
រួចពីនោះមកទ្រង់ យកបាច់ផ្កាទៅថ្វាយចំពោះព្រះបរមរូប។ព្រះរាជវង្សានុវង្ស និងនាម៉ឺនសព្វមុខមន្ត្រីចូលទៅថ្វាយផ្កានឹងថ្វាយបង្គំព្រះបរមរូបជាបន្ទាន់។ ក្រោយមកទៀតក្រុមបារគូចូលទៅសូត្រប្រសិទ្ធពរថ្វាយព្រះបរមរូប។ ចាហ្វាងក្រុមព្រះរាជមន្ទីរចូលថ្វាយព្រះរាជកុសលចំពោះព្រះបរមសពទៀត ដើម្បីសូមព្រះអង្គបានប្រកបដោយសុភមង្គលគ្រប់យ៉ាងក្នុងលោក។
នៅម៉ោង ៩ យប់ព្រះករុណាទ្រង់យាងមកជួបជុំនឹងព្រះរាជវង្សានុវង្ស ចៅជិតចៅចមព្រមទាំងនាម៉ឺនសព្វមុខមន្ត្រីទៀតដើម្បីធ្វើពិធីប្រជុំបិណ្ឌ។ នៅឱកាសនោះព្រះខ័នស្ដេចត្រាញ់ទាំងបួនក៏ត្រូវអញ្ជើញមកដល់កក្នុងពិធីនោះដែរ។
សម័យបុរាណ តែកាលណាព្រះរាជអាណាចក្រត្រូវបានរីកធំឡើង ព្រះករុណាទ្រង់ជ្រើសតាំងព្រះរាជវង្សានុវង្សមួយអង្គជាស្ដេចត្រាញ់ដើម្បីគ្រប់គ្រងតំបន់ដែលនៅជិតព្រំប្រទល់។ កាលនោះមានតែស្ដេចត្រាញ់បួនទេប្រចាំទិសទាំងបួននៃព្រះនគរ។ ព្រះអង្គទ្រង់ព្រះរាជទានម្កុដមួយព្រះខ័ន ១ និងត្រាមួយដល់ស្ដេចត្រាញ់ទាំងនោះ មួយគ្រឿងមួយអង្គៗ ។
ប៉ុន្តែមិត្តម្កុដនិងត្រាបាត់បង់អស់ទៅហើយ នៅសល់តែព្រះខ័នដែលមានពួកបារគូមួយក្រុមនៅវត្តបារាយណ៍ក្នុងខេត្តកំពង់ធំនៅរក្សាដល់សព្វថ្ងៃនេះ។ ព្រះខ័នទាំងបួនមានសភាពដូចគ្នា។ នៅលើមុខព្រះខ័នមានឆ្លាក់មន្តអាគមផងហើយនៅលើដងមានឆ្លាក់រូបសត្វបួនបែប ដែសត្វទាំង ៤ បែបនោះទំនងជាតំណាងចតុទិសនោះឯង។ ដោយហេតុថសសម័យមុនពួកស្ដេចត្រាញ់ទាំងបួនត្រូវចូលខ្លួនទៅរាជធានី ដើម្បីគោរពបូជាចំពោះវិញ្ញាណក្ខ័ន្ធនៃបុព្វបុរសរបស់ខ្លួន ទើបព្រះខ័នទាំងបួនដែលជាតំណាងស្ដេចត្រាញ់ ក៏ត្រូវយកមកតម្កល់ក្នុងព្រះរាជពិធីថ្វាយព្រះរាជកុសលនោះដែរ។
ក្រៅពីនោះមានតុពីរទៀតនៅចំមុខកន្លែងតម្កល់ព្រះបរមរូប។តុមួយមានគ្រឿងប្រដាប់សុទ្ធសឹងមាសគឺជាសង្វាយថ្វាយព្រះបិតរចំពោះព្រះសពនៃព្រះមហាក្សត្រ។ទ្រង់រាជ។ មួយទៀតមានសុទ្ធតែគ្រឿងប្រាក់ជាសង្វាយថ្វាយព្រះបិតរចំពោះវិញ្ញាណក្ខន្ធព្រះរាជវង្សានុវង្ស។ នៅជិតតុនោះមានតុតូចមួយទៀតតម្កល់កែវទឹកដូង។
កាលព្រះករុណាទ្រង់យាងដល់ទីប្រជុំហើយ ព្រះអង្គទ្រង់ព្រះរាជទានភ្លើងអុជទៀនគោលទាំងគូដែលដាក់នៅចំពោះព្រះភ័ក្រព្រះបរមរូប។ បារគូ ៩នាក់សូត្រថ្វាយជ័យរួចចាក់ទឹកស័ង្ខលើបាទព្រះហស្តព្រះរាជា ហើយថ្វាយស័ង្ខរួច ថ្វាយស្លឹកព្នៅខ្ចីមួយសន្លឹក ដែលព្រះរាជាទ្រង់ទទួលសៀតនៅព្រះកាណ៌ឆ្វេងដើម្បីសិរីសួស្ដី។
បន្ទាប់មកទៀត ចាងហ្វាងក្រុមព្រះរាជមន្ទីរសូត្របួងសួងព្រះបិតរ សូមឲ្យលោកជួយទ្រទ្រង់ព្រះមហាក្សត្រនិងរាស្រ្ត ប្រជាធំ-តូច-មាន- ក្រ ដែលរស់នៅក្នុងព្រះរាជាណាចក្រទាំងមូលទោះជាជាតិសាសន៍ណាក៏ដោយសូមឱ្យបានសេចក្តីសុខចម្រើនទាំងអស់។ លុះចប់កិច្ចបួងសួងហើយ ព្រះករុណាទ្រង់យាងថ្វាយបង្គំព្រះបរមរូបរួច ទើបទ្រង់យាងចាក់ទឹកដូងជាក្រោយ។ បន្ទាប់មកក្រុមក្សត្រជាព្រះរាជវង្សានុវង្សចូលថ្វាយបង្គំព្រះបរមរូប ម្ដងបួនអង្គៗជាលំដាប់។ តមកទៀតពួកនាម៉ឺនសព្វមុខមន្ត្រីក៏ចូលម្ដងបួននាក់ដូចមុនដែរ។
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print