សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៩នាក់ ដើម្បីយកទៅសាកសួរករណីចាប់សត្វឆ្កែ Husky ចំនួនបីក្បាលទាំងមេទាំងកូន យកទៅធ្វើស៊ី

ចែករំលែក៖

ខេត្តកំពត៖ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានសរសេរនៅលើបណ្តាញសង្គមថា សត្វក៏ត្រូវតែមានយុត្តិធម៌ដែរ ករណីចាប់ឆ្កែ Husky ធ្វើម្ហូប ជនសង្ស័យត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ ។

ករណីចាប់សត្វឆ្កែ Husky ចំនួនបីក្បាលទាំងមេទាំងកូន យកទៅធ្វើស៊ី សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៩នាក់ ដើម្បីយកទៅសាកសួរកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។ ហេតុការណ៍នេះបានកើតឡើងនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានថ្លែងថា ចំពោះករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ដើម្បីសាកសួរពាក់ព័ន្ធករណីចាប់សត្វឆ្កែយកទៅសម្លាប់ធ្វើម្ហូប។ ម្ចាស់ឆ្កែទាំងបីក្បាលឈ្មោះ លី ធីឌីន ភេទស្រី អាយុ ៦២ឆ្នាំ នៅភូមិស្វាយធំ ឃុំគ្រាងអំពិល សង្កាត់កំពង់បាយ ខេត្តកំពត ។

ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីបុរសជាម្ចាស់ឆ្កែបានស្រែកទ្រហោយំយ៉ាងខ្លាំង បន្ទាប់ពីបានឃើញសត្វឆ្កែជាទីស្រឡាញ់របស់គាត់ ត្រូវបានក្រុមកម្មករសំណង់មួយក្រុម នៅក្នុងភូមិស្វាយធំ ឃុំគ្រាងអំពិល សង្កាត់កំពង់បាយ ខេត្តកំពត សម្លាប់និងកាប់ជាកង់ៗ ដើម្បីធ្វើម្ហូបក្លែមជាមួយស្រា។រឿងរ៉ាវមួយនេះ បានធ្វើឲ្យកក្រើកនៅលើបណ្តាញសង្គម និងមានការប្រតិកម្មរិះគន់យ៉ាងខ្លាំងទៅលើក្រុមកម្មករដែលចាប់សត្វឆ្កែ Husky ចំនួនបីក្បាលទាំងមេទាំងកូនដែលជាទីស្រឡាញ់យកទៅធ្វើស៊ី។

គួរបញ្ជាក់ផងដែរថានៅ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ កម្មករសំណង់មួយក្រុម នៅក្នុងភូមិស្វាយធំ ឃុំគ្រាងអំពិល សង្កាត់កំពង់បាយ ខេត្តកំពត បានសម្លាប់សត្វឆ្កែ Husky ទាំងមេ ទាំងកូនចំនួន៣ក្បាល ដើម្បីធ្វើម្ហូប ។

បច្ចុប្បន្នស្នងការនគរបាលខេត្តកំពតបានឃាត់ខ្លួនមនុស្សចំនួន ៩ នាក់ យកទៅសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print