មនុស្ស៨១រងការប្រហារជីវិតក្នុងមួយថ្ងៃនៅប្រទេស អារ៉ាប៊ីសាអូឌីត

ចែករំលែក៖

កាលពីថ្ងៃទី ១២ខែមីនា នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានអនុវត្តទោសប្រហារជីវិតអ្នកទោស៨១នាក់ ក្នុងនោះមានជនជាតិយេម៉ែន ៧នាក់និងជនជាតិស៊ីរីម្នាក់។ សារព័ត៌មាន SPA នៅថ្ងៃទី ១២ខែមីនាបានផ្សាយថា ប្រទេសអារ៉ាប៊ីសាអូឌីតបានសម្រេចកាត់ទោសប្រហារជីវិតមនុស្ស ៨១នាក់ ពីបទភេរវកម្ម មានជំនឿជ្រុលនិយម។ នេះជាការប្រកាហារជីវិតច្រើនបំផុតមិនធ្លាប់មានជាច្រើនទសវត្សរ៍កន្លងមក នៅក្នុងប្រទេសនេះ។ កាលពីឆ្នាំ ២០២១ ក៏មានការប្រហារជីវិត មនុស្ស ៦៧នាក់ ក្នុងពេលមួយថ្ងៃ និងនៅឆ្នាំ២០២០ ប្រហារជីវិត២៧នាក់ ។ តាមការប្រកាសពីក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីត «អ្នកទោសសរុបមាន៨១នាក់ត្រូវកាត់ទោសប្រហារជីវិត ដោយមានបទល្មើសផ្សេងគ្នា ក្នុងនោះមានការសម្លាប់មនុស្សគ្មានកំហុស ទាំងកុមារផងដែរ ។ បទល្មើសរបស់ពួកគេរួមមានទាំង ការសន្យាស្មោះត្រង់ជាមួយក្រុមភេរវកម្មរដអីស្លាម អាកលៃដានិងក្រុមហ៊ូធី។ តាមរបាយការណ៍ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងចំណោមមនុស្ស៨១នាក់ដែលត្រូវបានកាត់ទោសប្រហារជីវិត មានជនជាតិអារ៉ាប៊ីសាអូឌីត ៣៧នាក់ ដែលជាប់ទោសពីបទព្យាយាមសម្លាប់កម្លាំងសន្តិសុខ និងវាយប្រហារទៅលើទីស្នាក់ការប៉ូលិសក៏ដូចជាក្បួនរថយន្ត៕ដោយ៖សាធី

...

រូបថត៖ Nabi/lAP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print