Update៖ លោក មុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានប្រើអំពើហិង្សាលើប្រពន្ធនិងអ្នកបម្រើរួចដកកាំភ្លើងខ្លីភ្ជង់គំរាមបាញ់សម្លាប់ថែមទៀត

ចែករំលែក៖

 

ភ្នំពេញ ៖ ប្រពន្ធព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញឈ្មោះមុត ដារ៉ា បានសុំអន្តរាគមន៍ពីសមត្ថកិច្ច ដោយប្តីអ្នកស្រីបានប្រើអំពើហិង្សាមកលើខ្លួននិងអ្នកបម្រើ រួចដកកាំភ្លើងខ្លីភ្ជង់គំរាមបាញ់សម្លាប់ទៀត។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមការរៀបរាប់ពីស្រ្តីជាប្រពន្ធ មានឈ្មោះ ហេង មួយគា បានឱ្យអ្នកសារព័ត៌មានដឹងថា មុនកើតហេតុប្តីរបស់គាត់បានចោទមកលើរូបគាត់ថាលួចលុយអស់ជាច្រើន តែគាត់បានប្រកែកថាគាត់មិនបានលួចទេ។ បន្ទាប់មកប្តីរបស់គាត់ក៏បានទាញដៃ និងវាយមកលើរូបគាត់ រួចដកកាំភ្លើងខ្លីភ្ជង់ត្រង់សៀតផ្កា ធ្វើឱ្យរូបគាត់ភ័យខ្លាចក៏ស្រែកឱ្យគេជួយ។ក្រោយមកអ្នកបម្រើ បានរត់មកជួយឃាត់តែត្រូវប្តីរបស់គាត់ដកកាំភ្លើងខ្លីមួយដើមទៀតភ្ជង់ទៅលើអ្នកបម្រើរួចយកអ្នកបម្រើ ទៅចាក់សោជាប់នៅក្នុងបន្ទប់ជាន់ខាងលើ។ ដោយឃើញសភាពដូចនេះ រូបគាត់ត្រូវជាប្រពន្ធភ័យពេកក៏បានទាក់ទងទៅឪពុករបស់គាត់នៅឯខេត្តកំពង់ឆ្នាំងឱ្យមកជួយរូបគាត់។ ក្រោយមកឪពុកនិងម្តាយរបស់គាត់បានបើករថយន្តចេញពីខេត្តកំពង់ឆ្នាំងមកដល់ភ្នំពេញបានសុំឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីឪពុកម្ដាយរបស់ស្ត្រីរងគ្រោះ មកដល់ក៏បាននាំកូនស្រីយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ ដើម្បីដាក់ពាក្យបណ្ដឹងទៅបុរសជាប្តី ឈ្មោះ មុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សុំឱ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់ ។
ពាក់ព័ន្ធករណីខាងលើលោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ខណៈទូរស័ព្ទចូលហើយ គ្មានអ្នកលើកទូរស័ព្ទ ។
ចំណែកលោក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទូរស័ព្ទនៅក្រៅតំបន់សេវា ឬ (បិទ) ។
ដោយឡែកអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អង្ភភាពមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” តាមប្រព័ន្ធ Telegram ថា ( ខ្ញុំមិនទាន់ទទួលបានព័ត៌មាននេះទេ​ សូមអរគុណ​ )។ រីឯលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌វិញ បានបញ្ជាក់ថា ករណីនេះ ខ្ញុំឃើញខាងសារព័ត៌មានបានចុះផ្សាយព្រោងព្រាត ដោយបញ្ជាក់ថា បទល្មើសជាក់ស្តែង ប៉ុន្តែទាំងការ Live និងចុះផ្សាយនោះដូចជាមិនឃើញលោក មុត ដារ៉ា នៅទីនោះទេ ។ ដូច្នេះអាចនិយាយបានថាទទួលបានតែព័ត៌មានម្ខាង គឺភាគីខាងប្រពន្ធ។ លោកបន្តថា បើបទល្មើសជាក់ស្តែងសមត្ថកិច្ចគាត់មានសិទ្ធិឃាត់ខ្លួន តែត្រង់នេះតើនរណាខ្លះបានដឹងនិងឃើញថា លោក មុត ដារ៉ា ប្រើហិង្សាលើប្រពន្ធនិងអ្នកបម្រើ ព្រោះការ Live ទទួលបានតែការបកស្រាយពីភាគីខាងប្រពន្ធប៉ុណ្ណោះ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ខ្ញុំសូមនិយាយត្រឹមគោលការណ៍ច្បាប់ចុះ បើសមត្ថកិច្ចបើកការស៊ើបអង្កេតស្រាវជ្រាវរកមិនទាន់ឃើញថា ជាបទល្មើសជាក់ស្តែងទេ គឺស្ថិតនៅក្នុងការអង្កេតនៅឡើយទេ ប៉ុន្តែរឿងនេះមន្ត្រីនគរបាលយុត្តិធម៌កំពុងធ្វើការហើយ។
សូមបញ្ជាក់ថា, ភរិយា លោក មុត ដារា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហោះលើ facebook របស់ខ្លួនថា, (នេះជាមូលហេតុចំបងដែលធ្វើអោយគ្រួសារខ្ញុំមានអំពើរហិង្សាសាហាវព្រៃផ្សៃ ហ៊ានគំរាមកំហែងសម្លាប់ខ្ញុំ និងធ្វើអោយក្រុមគ្រួសារខ្ញុំបែកបាក់ព្រាត់ប្រាស់គ្នា) ។ លោកស្រីថែមទាំងបង្ហោះរូបនារីរូបនោះ អាចជាកំណាន់ចិត្តរបស់ប្តី ដោយភ្ជាប់ជា គណនី facebook ថែមទៀត។ នេះគឺរឿងស្នេហាត្រីកោណ មានអ្នកទី៣ មកប្រឡូក ទើបកើតជាអំពើហិង្សា។
ប្រភពខ្លះបង្ហើបថា, នារីដែលភរិយាលោក មុត ដារា យកមកបង្ហោះនេះ គឺបុគ្គលិកទើបមករៀន ផ្នែក(ហាត់ការ) បម្រើការងារខាងអយ្យការ៕

...

ដោយ : ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print