រុស្ស៊ីនិយាយថាខ្លួនពឹងផ្អែកលើចិនក្នុងការគេចពីទណ្ឌកម្មលោកខាងលិច, អាមេរិកចេញមុខព្រមានភ្លាមៗ

ចែករំលែក៖

កាលពីថ្ងៃទី១៣ ខែមីនា រុស្ស៊ីបានប្រកាសថា ខ្លួននឹងពឹងផ្អែកទៅលើចិនដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចជុំវិញវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov បានប្រកាសថា «យើងមានប្រាក់រក្សាទុកប្រមាណ៦៤០ពាន់លានដុល្លារ ក្នុងនោះមានមាសនិងរូបិយវត្ថុអន្តរជាតិ។ បច្ចុប្បន្នយើងអាចប្រើប្រាស់បានប្រមាណតែ ៣០០ពាន់លានដុល្លារប៉ុណ្ណោះក្នុងចំណោមនោះ។ តាមសារព័ត៌មាន TASS របស់រុស្ស៊ីបានផ្សាយថា តាមការលើកឡើងរបស់លោក Anton Siluanov ប្រាក់រក្សាទុករបស់រុស្ស៊ី គឺជារូបិយវត្ថុចិន ប៉ុន្តែនៅពេលនេះ លោកខាងលិចកំពុងតែដាក់គំនាបទៅលើចិនដើម្បីកាត់បន្ថយការធ្វើចរាចរណ៍ជាមួយរុស្ស៊ី។ ក្នុងពេលនេះរដ្ឋមន្ត្រី Anton Siluanovបានបញ្ជាក់ថា ទំនាក់ទំនងដែគូរវាងរុស្ស៊ីនឹងចិន នឹងអនុញ្ញាតឱ្យទីក្រុងមូស្គូរក្សាកិច្ចសហប្រតិបត្តិការក៏ដូចជាពង្រីកទីផ្សារ ខណៈដែលប្រទេសលោកខាងលិចបិទទ្វារ។ ក្នុងពេលនេះដែរ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានព្រមានថា ទីក្រុងប៉េកាំងនឹងទទួលលទ្ធផលអាក្រក់ប្រសិនបើជួយដល់ទីក្រុងមូស្គូ បញ្ចៀសការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច។ ជាមួយគ្នានេះដែរ អាមេរិកក៏បានលើកឡើងថា រុស្ស៊ីបានស្នើដល់ ទីក្រុងប៉េកាំងជួយផ្តល់ជំនួយផ្នែកយោធាដល់ប្រទេសរុស្ស៊ី។ ប៉ុន្តែស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បានអះអាងថា ស្ថានទូតមិនបានទទួលព័ត៌មានអ្វីអំពីសំណើរបស់រុស្ស៊ីពាក់ព័ន្ធការផ្តល់ជំនួយផ្នែកយោធានោះទេ និងបានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់របស់ទីក្រុងប៉េកាំងគឺផ្តោតលើការធ្វើឱ្យស្ថានការណ៍តានតឹងក្នុងប្រទេសអ៊ុយក្រែនថយចុះទៅវិញ។ តាមការចុះផ្សាយរបស់កាសែតអង់គ្លេស Financial Times កាលពីថ្ងៃទី១៣ខែមីនាកន្លងទៅ បានដកស្រង់សម្តីរបស់មន្រ្តីអាមេរិកមួយរូបសុំមិនបញ្ចេញឈ្មោះដែលបានរាយការណ៍ថា ទីក្រុងមូស្គូបានស្នើសុំប្រទេសចិនសម្រាប់ជំនួយជាគ្រឿងបរិក្ខារនិងជំនួយផ្នែកយោធាផ្សេងទៀត ដើម្បីគាំទ្រការវាយប្រហារក្នុងប្រទេសអ៊ុយក្រែន។ របាយការណ៍ដដែលបានបន្ថែមថា សេតវិមានមានក្តីបារម្ភថា ទីក្រុងប៉េកាំងអាចនឹងធ្វើឱ្យខូចកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ក្នុងការជួយអ៊ុយក្រែន ដើម្បីការពារប្រទេសរបស់ពួកគេ ប្រសិនបើចិនជ្រើសរើសធ្វើតាមសំណើបែបនោះមែន។ ព័ត៌មាននេះក៏ត្រូវបានចុះផ្សាយដោយកាសែតអាមេរិក និងកាសែតរបស់បស្ចិមប្រទេសផ្សេងទៀតផងដែរ។ នៅពេលត្រូវបានគេសួរអំពីរបាយការណ៍នេះ អ្នកនាំពាក្យស្ថានទូតចិន លោក Liu Pengyu បានប្រាប់សារព័ត៌មាន Reuters ថា ស្ថានទូតចិនមិនទទួលបានអំពីព័ត៌មានអំពីសំណើបែបនេះទេ ដោយលោកបាននិយាយថា គោលដៅអាទិភាពរបស់ចិនក្នុងការដោះស្រាយជម្លោះរវាងរុស្ស៊ីនឹងអ៊ុយក្រែន គឺ «ការពារស្ថានការណ៍តានតឹង កុំឱ្យកើនឡើង ឬ មិនអាចគ្រប់គ្រងបាន»។ លោកបន្ថែមថា ទីក្រុងប៉េកាំងរក្សាជំហរអព្យាក្រឹតក្នុងជម្លោះរវាងរុស្ស៊ីនឹងអ៊ុយក្រែន ដោយអំពាវនាវឱ្យបញ្ចប់សង្រ្គាម ប៉ុន្តែបដិសេធមិនចូលរួមជាមួយក្រុមប្រទេសលោកខាងលិច ក្នុងការថ្កោលទោស ឬដាក់ទណ្ឌកម្មលើរុស្ស៊ី៕ ដោយធីរីណា

...

រូបថត៖TTXVN-VNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print