ឆ្នាំនេះខេត្តតាកែវ ​អាចនៅសល់​ស្រូវ​ប្រមាណ ៩០ម៉ឺនតោនឬអង្ករជាង៥០ម៉ឺនតោន

ចែករំលែក៖

ខេត្តតាកែវ ៖ ដោយសារទិន្នផលផលស្រូវទទួលបានខ្ពស់ជាងបណ្តាឆ្នាំមុនៗខេត្តតាកែវរំពឹងថានិងស្រូវយ៉ាងហោចណាស់៩០ម៉ឺនតោនបន្ទាប់ពីទុកពូជនិងផ្គត់ផ្គង់ចំណីសត្វ។ តាមការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាខេត្តស្រូវដែលនៅសល់ត្រូវបានទូទាត់រួចឱ្យសម្រាប់ការទុកពូជចំណីសត្វ។

លោកយស់ ស៊ីណា ប្រធានក្រុមប្រឹក្សាខេត្តតាកែវបាននៅប៉ាន់ស្មានតុល្យភាពស្បៀងនៅក្នុងខេត្តតាកែវ បន្ទាប់ពីទុកពូជ និងចំណីសត្វចំនួន ១៣ភាគរយ និងទុកបរិភោគលើមនុស្សសរុបចំនួនជាង៩១ម៉ឺនាក់ ចំនួន១៤ភាគរយ ខេត្តតាកែវនៅសល់ស្រូវប្រមាណជិត ៩០ម៉ឺនតោន បើគិតជាអង្ករស្មើជាង ៥០ម៉ឺនតោន មានការកើនឡើងចំនួនជិត ៥ម៉ឺនតោន។ លោកបាន ថ្លែងបែបនេះនៅក្នុងសន្និបាទបូក​សរុប​លទ្ធផល​ការងារឆ្នាំ២០២១ ​និងលើកទីសដៅការងារឆ្នាំ២០២២ ​របស់រដ្ឋបាលខេត្តតាកែវ ​នៅព្រឹកថ្ងៃ ច័ន្ទទី ១៤ ខែមិនា ឆ្នាំ ២០២២នេះ។

ប្រធានក្រុមប្រឹក្សាខេត្តតាកែវ លោក យស់ ស៊ីណា បានបន្ដទៀត​ថា បរិមាណស្រូវ​ដែល​ប្រមូល​នៅលើផ្ទៃដីប្រមាណជាង ​១០ម៉ឺនហិកតា នៅក្នុងខេត្តតាកែវ​ ក្នុងឆ្នាំ២០២១កន្លងមក «ស្រូវរដូវប្រាំង និងរដូវវស្សា» ប្រមូលទិន្នផលស្រូវបានជាង​ ១លាន២សែនតោន ។ ​ការប្រមូលផល​ស្រូវឆ្នាំ​២០២១​ មានការកើនឡើង​ ដែលនាំអោយតុល្យភាពស្បៀង​នៅក្នុងខេត្តតាកែវ មាន​សភាព​ល្អប្រសើរ។ នៅក្នុងឆ្នាំ២០២១ស្រូវស្រែរបស់ប្រជាពលរដ្ឋក្នុងខេត្តតាកែវមានការខូចខាតបន្តិចបន្តួចបើប្រៀបធៀបទៅនឹងបណ្ដាឆ្នាំមុនៗ។

លោកប្រធានក្រុមប្រឹក្សាខេត្តថ្លែងបន្តថា នៅក្នុងឆ្នាំ ២០២១កន្លងមក មានផ្ទៃដីស្រែទំហំជាង ៦ពាន់ហិកតា បានទទួល​រងគ្រោះ​ដោយ​សារទឹកជំនន់ និងគ្រោះរាំង ស្ងួត ដែល​នាំ​អោយ​ផ្ទៃដី​ខូខូចខាតជាង ១០០ហិកតា និងផ្ទៃដីមួយចំនួនទៀតត្រូវបានជួយសង្រ្គោះ ដោយអាជ្ញាធរ និងមន្រ្តីជំនាញ​និងក្រុមការងារថ្នាក់​ជាតិ​ចុះជួយខេត្តតាកែវ ​ជាពិសេសពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ដែល​បានផ្ដល់​ស្រូវពូជ ​អង្ករ​ប្រេង​ឥន្ធនៈ​ថ្នាំពេទ្យ​មក​ផ្ដល់​ជូន​បងប្អូនកសិករ ដែល​ជួបប្រទះ​បញ្ហា​គ្រោះ​រាំងស្ងួត​និង​គ្រោះ​ទឹកជំនន់​បាន​ទាន់ពេលវេលា។

លោកប្រធានក្រុមប្រឹក្សាខេត្តយស់ ណាស៊ី បានបញ្ជាក់ថា ក្រៅពីសល់​ស្បៀងច្រើន ​រដ្ឋបាលខេត្តតាកែវ នៅក្នុងឆ្នាំ២០២១​កន្លងមក ក៏​បាន​សម្រេច​បាន​លទ្ធផល​ជាច្រើន​លើការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅក្នុងខេត្ត និង​បាន​អនុវត្តន៍​គោលនយោបាយ​កំណែ​ទម្រង់​រដ្ឋបាល​ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្រ្ត​នៃ​កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហ​មជ្ឈការ​បាន​ល្អប្រសើរ​ផងដែរ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print