ភ្នំពេញ : កម្លាំងសមត្ថកិច្ចផ្នែកជំនាញធ្វើការបង្រ្កាបបន្តបន្ទាប់ពីករណីនិងបានឃាត់មនុស្សពាក់ព័ន្ធជួញដូរនិងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ឃាត់មនុស្សប្រុសស្រីចំនួន២នាក់ ហេតុការកើតឡើងនាយប់ថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០២២នៅមូលដ្ឋានសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោក ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនអធិការដ្ឋានខណ្ឌបានអោយដឹងថា ករណីទី១ជនសង្ស័យឈ្មោះ រត្ន័ សុផារី ហៅ ច្រិប ភេទ ស្រី អាយុ ៤១ ឆ្នាំ (មុខសញ្ញាដោះលែង) ស្នាក់នៅខាងក្រោយស្ថានីយ៍បូមទឺក ផ្លូវលំ ភូមិ ៥ សង្កាត់ផ្សារដើថ្កូវ ខណ្ឌចំការមន កាលវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០២២ឃាត់នៅចំណុចសាលាឆទាន ផ្លូវលំ ភូមិ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បានរកឃើញម្សៅក្រាមសថ្លាចំនួន៤កូនថង់តូចនៅក្នុងកាបូបតូចដាក់ក្នុងហោប៉ៅអាវខាងឆ្វេង ជនសង្ស័យពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ ។ ករណីទី២ កាលវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០២២ជនសង្ស័យឈ្មោះ ពុល រ៉ន ហៅ ម៉ុង ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល គ្មានលេខ (សំណង់មិនរៀបរយ) ផ្លូវ១០៥ ក្រុម២៥ ភូមិ៤ សង្កាត់ផ្សារដេីមថ្កូវ មុខរបរ លក់លៀសហាល។
សំភារះដកហូត ក្រាមសថ្លាចំនួន០១កូនកញ្ចប់តូច សង្ស័យសារធាតុញៀនឃាត់បាននៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ១០៥ ក្រុម ២៥ភូមិ ៤សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។
លោក ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនអធិការដ្ឋានខណ្ឌបានបន្តទៀតថា កម្លាំងផ្នែកជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវធ្វើការដឹកនាំល្បាតក្នុងមូលដ្ឋានហើយប្រទះឃើញជនសង្ស័យខាងលើធ្វើការបង្រ្កាបជាបន្តបន្ទាប់បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចយើងឃាត់ខ្លួនបណ្ដោះអាសន្នសិនរងចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ជីណា