ឥទ្ធិពលប្រាក់ដុល្លារអាមេរិកនៅក្នុងទីផ្សារប្រេង កំពុងតែរង្គោះរង្កើនៅលើទីផ្សារប្រេង ក្រោយពេលចិននិងអារ៉ាប៊ី សាអូឌិតបានសម្រេចព្រមព្រៀងគ្នាប្រើប្រាស់ ប្រាក់យន់របស់ចិនជំនួសដុល្លារនៅក្នុងការទិញដូរប្រេង ដោយមិនប្រើដុល្លារអាមេរិកទៀតឡើយ។ តាមសារព័ត៌មាន Wall Street Journal (WSJ) បានផ្សាយថា ប្រទេសផលិតប្រេងលំដាប់ពិភពលោក គឺ អារ៉ាប៊ីសាអូឌីត កំពុងតែពិភាក្សា លក់ប្រេងដល់អាតិថជនធំបំផុតលើពិភពលោកគឺចិន ដោយប្រើប្រាស់ប្រាក់យន់ ជំនួសប្រាក់ដុល្លារ អាមេរិក។ បច្ចុប្បន្ន ការលក់ប្រេងនៅលើពិភពលោក ប្រមាណ ៨០% គឺបានប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ហើយ អារ៉ាប៊ី សាអូឌីត បានធ្វើចរាចរណ៍ប្រាក់ដុល្លារអាមេរិក ក្នុងការទិញលក់ប្រេង តាំងពីឆ្នាំ១៩៧៤មក។ ប៉ុន្តែនៅពេលនេះ ចិននិងអារ៉ាប៊ី សាអូឌីតបានព្រមព្រៀងគ្នាទិញប្រេងដោយប្រើប្រាស់ប្រាក់យន់ចិន ក្នុងគោលដៅធ្វើឲ្យប្រាក់យន់របស់ចិនអាចគ្រប់គ្រងនៅលើទីផ្សារពិភពលោក ។ ទាំងនោះគឺជាឧបស័គយ៉ាងធំធេងរបស់អាមេរិក នៅលើទីភ្សារ ហិរញ្ញវត្ថុអន្តរជាតិ។ ក្នុងពេល ទំនាក់ទំនងអាមេរិក និងអារ៉ាប៊ីសាអូឌីនចុះខ្យោយ ចិនបានក្លាយទៅជាដៃគូដ៏ធំបំផុតរបស់ប្រទេសនៅក្នុងតំបន់មជ្ឈឹមបូព៌ា។ ពេលថ្មីៗនេះ រាជទាយាទ អារ៉ាប៊ី សាអូឌីត Mohammed bin Salam បានបដិសេធជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីបៃឌិនពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនក៏ដូចជា ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី៕ដោយ៖សាធី
រូបថត៖Getty