រដ្ឋាភិបាលផ្តល់សិទ្ធិពិសេសដល់ស្ថាប័ននិង អង្គភាពចំនួន៤ សម្រាប់ដំណើរការស៊ើបអង្កេត ព័ត៌មានទាក់ទងនឹងការសម្អាតប្រាក់

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋាភិបាលអនុញ្ញាតដល់តុលាការ នគរបាលជាតិ កងរាជអាវុធហត្ថ និងអង្គភាពប្រឆាំងអំពើពុករលួយទទួលសិទ្ធិពិសេសសម្រាប់ដំណើរការស៊ើបអង្កេតព័ត៌មានទាក់ទងនឹងការសម្អាតប្រាក់នៅកម្ពុជា។ នេះបើយោងតាមលិខិតគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់និងហិរឬទានកយកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ គោលការណ៍ណែនា
ស្តីពី ការរៀបចំនីតិវិធីបតិបត្តិស្តង់ដាសម្រាប់ការស៊ើបអង្កេត និងកិច្ចសហការជាតិក្នុងការស៊ើបអង្កេត។

សូមបញ្ជាក់ថា, នៅក្នុងគោលការណ៍ណែនាំស្តីពីការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ការស៊ើបអង្កេត និងកិច្ចសហការជាតិក្នុងការស៊ើបអង្កេត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) សម្ដេចក្រឡាហោម ស ខេង បានដាក់ចេញគោលការណ៍ណែនាំនេះកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២កន្លងទៅ បានសម្រេចឱ្យមានការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ការស៊ើបអង្កេត ដោយត្រូវរៀបចំ SOP សម្រាប់អនុវត្តក្នុងស្ថាប័នរបស់ខ្លួន។ បង្កើតឱ្យមានកិច្ចសហការជាតិក្នុងការស៊ើបអង្កេត រួមមានការស្វែងរកព័ត៌មាន ភស្តុតាង និងការស្នើសុំព័ត៌មានហិរញ្ញវត្ថុទៅអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ដើម្បីបម្រើដល់ការស៊ើបអង្កេត និងការសាងសំណុំរឿង។

សម្ដេចបានឱ្យដឹងថា, រដ្ឋាភិបាលបានអនុញ្ញាតឱ្យតុលាការ នគរបាលជាតិ កងរាជអាវុធហត្ថ និងអង្គភាពប្រឆាំងអំពើពុករលួយទទួលបានសិទ្ធិពិសេស គឺអាចស្នើសុំ CDR (Call Data Record) សម្រាប់ការស្វែងរកព័ត៌មាន និងភស្តុតាងក្នុងការស៊ើបអង្កេត កសាងសំណុំរឿងពាក់ព័ន្ធនឹងការសម្អាតប្រាក់បញ្ជូនទៅកាន់តុលាការ។

ចំណែកក្រសួង-ស្ថាប័នផ្សេងទៀតប្រសិនបើចង់បាន CDR បម្រើដល់ការស៊ើបអង្កេតរបស់ខ្លួន អាចស្នើសុំទៅតុលាការ នគរបាលជាតិ កងរាជអាវុធហត្ថ ឬអង្គភាពប្រឆាំងអំពើពុករលួយឱ្យជួយបាន។

ក្រៅពីនេះ ក្រសួង ឬស្ថាប័នពាក់ព័ន្ធទាំងនោះ អាចស្នើសុំអត្តសញ្ញាណយានយន្ត ព័ត៌មាន ឬប្រវត្តិធ្វើដំណើរឆ្លងប្រទេស អត្តសញ្ញាណបុគ្គល សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ព័ត៌មានអចលនទ្រព្យ ព័ត៌មានរបស់ក្រុមហ៊ុន និង ព័ត៌មាន ពីក្រសួង-ស្ថាប័ន ឬអង្គភាពសាធារណៈផ្សេងៗទៀត ដើម្បីបម្រើដល់ការងារស៊ើបអង្កេតរបស់ខ្លួនផងដែរ។
ដើម្បីបម្រើដល់ប្រសិទ្ធភាពនៃការស៊ើបអង្កេត រួមទាំងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ ក្រសួង-ស្ថាប័ន ឬអង្គភាពដែលទទួលបានសំណើដូចបានរៀបរាប់ខាងលើ ត្រូវ ឆ្លើយតបតាមសំណើជាបន្ទាន់។
ក្រសួង-ស្ថាប័ន ឬអង្គភាពដែលមាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវមានទំនាក់ទំនង ទ្វេភាគី ដើម្បីជួយគ្នាទៅវិញទៅមក។

ទទួលបានគោលការណ៍ណែនាំនេះ គ្រប់ក្រសួង-ស្ថាប័ន អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការ សកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការ អន្តរជាតិ និងក្រុមការងារ ព្រមទាំងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ត្រូវសហការអនុវត្តគោលការណ៍ ណែនាំនេះឱ្យមានប្រសិទ្ធភាព តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ម្សិលមុិញ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ “ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ” ក្រោមអធិបតីភាពរបស់លោក លុយ ដាវីត រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពអង្គការមិនមែនរដ្ឋាភិបាលបរទេស ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដូចមានចែងក្នុង “ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ”៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print