ក្រុមសេះបង្កង់ Juventus និងក្រុម Villarreal បានឈានទៅប្រកួតជើងទី២នៅរាត្រីថ្ងៃពុធនេះនៃការប្រកួត UEFA Champions League ជុំទី១៦នៅកីឡដ្ឋាន Allianz ។
Juventus និង Villarreal បានប្រកួតស្មើ ១-១ ក្នុងជើងបើកឆាកនៅកីឡដ្ឋាន Estadio de la Cerámica កាលពីថ្ងៃទី២២ ខែកុម្ភៈ។ កីឡាករDusan Vlahovic បានស៊ុតបញ្ចូលទីឲ្យក្រុមអ៊ីតាលីនៅនាទីដំបូង ខណៈដែលកីឡាករ Dani Parejo រកបាន១គ្រាប់តាមស្មើវិញនៅនាទី៦៦។ក្នុងតំបន់ប្រយុទ្ធ កីឡាករ Paulo Dybala គឺជាកីឡាករសំខាន់សម្រាប់ Juventus ក្នុងការប្រកួត Champions League។ ខ្សែបម្រើប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទី៣គ្រាប់ ដែលក្នុងនោះ១គ្រាប់គឺជាគ្រាប់សំខាន់ដំបូងនៃការប្រកួត។ រីឯ Arnaut Danjuma គឺជាកីឡាករដែលលេចធ្លោជាងគេសម្រាប់ Villarreal ដោយស៊ុតបញ្ចូលទីបាន៤គ្រាប់ក្នុង Champions League រដូវកាលនេះ រួមទាំងគ្រាប់បាល់បើកឆាកមួយប្រកួតផងដែរ។ក្រុមម្ចាស់ផ្ទះ Juventus បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតចំនួន៩ជាប់គ្នាក្នុងគ្រប់ការប្រកួតទាំងអស់។ ក្រុមនេះបានស៊ុតបញ្ចូលទីនៅគ្រប់ការប្រកួតចាប់តាំងពីការប្រកួត Serie A ជាមួយ AC Milan កាលពីខែមករា។ក្រុមម្ចាស់ផ្ទះ Juventus មានភាពល្អឥតខ្ចោះក្នុងទឹកដីរបស់ខ្លួនក្នុងChampions League រដូវកាលនេះ ជាមួយនឹងជ័យជម្នះ៣លើកក្នុងការប្រកួតក្នុងផ្ទះចំនួន៣ដោយស៊ុតបញ្ចូលទីបាន៦គ្រាប់ និងរបូតវិញ២គ្រាប់។ ជាមួយនឹងការឈ្នះ២លើក និងចាញ់តែ១ដងនៅក្នុងការប្រកួតនេះ Villarreal មានកំណត់ត្រាដ៏ល្អក្នុងការប្រកួតក្រៅដីក្នុងយុទ្ធនាការនេះ។ក្នុងការប្រកួត៦លើកចុងក្រោយក្នុងការប្រកួតទាំងអស់ Juventus ឈ្នះ៤ និងស្មើ២ ស៊ុតបាល់បញ្ចូលទី១០គ្រាប់ និងរបូត៥គ្រាប់ក្នុងការប្រកួតនោះ។ចំណែកក្រុម Villarreal ឈ្នះ៣ ស្មើ២ និងចាញ់១ ក្នុង៦ប្រកួតចុងក្រោយរបស់ពួកគេ ដោយស៊ុតបាល់បញ្ចូលទី១១គ្រាប់ និងរបូត៤គ្រាប់។
ការប្រកួតជើងទី២រវាងក្រុមទាំង២នឹងធ្វើឡើងនៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទីព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ ៕ (រូបភាព ៖ soccerway.com)