មន្រ្តីជំនាញ ក.ប.ប. បន្តរកឃើញ និងដកហូតទំនិញមិនមានអនុលោមភាពប្រមាណជាង ៨០០គីឡូក្រាម និងមេតាណុល ៤៤លីត្រនៅលើទីផ្សារ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងថា​ ដើម្បី​យុទ្ធនាការការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិត ការពារប្រយោជន៍អ្នកប្រើប្រាស់ រក្សារសមធម៌ក្នុងទីផ្សារ និងការអនុវត្តច្បាប់។

ជាក់ស្ដែង​នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ មន្រ្តីជំនាញ ក.ប.ប. នៃសាខាខេត្តកំពង់ស្ពឺ ខេត្តរតនគិរី និងខេត្តព្រះសីហនុ​ បានធ្វើការដកហូតនូវទំនិញមិនមានអនុលោមភាពចំនួន ៨២៤.១៦គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៤៤លីត្រ។ ទំនិញដែលបានដកហូតទាំងអស់នោះគឺបានមកពីទំនិញចរាចរលក់នៅលើទីផ្សារ ក្នុងពេលប្រតិបតិ្តការត្រួតពិនិត្យទំនិញជាប្រចាំរបស់មន្រ្តីជំនាញ ក.ប.ប. ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ការចរាចរទំនិញគ្រប់ប្រភេទដែលមិនមានអនុលោមភាព ជាហេតុបណ្ដាលឱ្យប៉ះពាល់សុខភាពនៅពេលទទួលទាន។

ក្នុង​ប្រតិបត្តិការ​នោះ​ដែរ​ ម្ចាស់ទំនិញដែលមិនមានអនុលោមភាពខាងលើត្រូវបានមន្រ្តីជំនាញធ្វើការពិន័យទៅតាមនីតិវិធី និងដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីកម្ទេចចោលនាពេលក្រោយ។

ជាមួយគ្នានោះ​ នៅថ្ងៃដដែល​មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ចាម​ ក៏បានរកឃើញមិនមានអនុលោមភាពលើដេប៉ូប្រេងឥន្ធនៈចំនួន ១ទីតាំង ក្នុងចំណោមដេប៉ូប្រេងឥន្ធនៈចំនួន ៣ទីតាំងដែលត្រូវបានមន្រ្តីជំនាញខេត្តកំពង់ចាមត្រួតពិនិត្យ។ ក្រោយពីការរកឃើញមិនមានអនុលោមភាពមន្រ្តីជំនាញបានធ្វើការពិន័យភ្លាមៗទៅតាមនីតិវិធី។

គួរបញ្ជាក់ផងដែរថា មន្រ្តីជំនាញបានធ្វើការត្រួតពិនិត្យទៅលើម្ចាស់ដេប៉ូប្រេងឥន្ធនៈស្ថិតនៅក្នុងស្រុកកងមាស នៃខេត្តកំពង់ចាម៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print