រយៈពេល​២ថ្ងៃ​ជាប់​គ្នា​! កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សម្រាប់កិច្ចប្រជុំចារកម្មយោធាអាស៊ានលើកទី១៩

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៍មានពី​បញ្ជាការ​កងរាជអាវុធហត្ថរាជធានីភ្នពេញ​ បានឱ្យដឹងថា​៖​ រយៈពេល​២ថ្ងៃ​ជាប់​គ្នា​ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ និងរក្សាសណ្ដាប់ធ្នាប់សម្រាប់កិច្ចប្រជុំចារកម្មយោធាអាស៊ានលើកទី១៩ ដែលប្រារព្ធធ្វើឡើងនៅក្រសួងការពារជាតិ ដោយមានគណៈប្រតិភូស្ថាប័នចារកម្មយោធា នៃបណ្តាប្រទេសជាសមាជិកអាស៊ាន អញ្ជើញចូលរួមផងដែរ។

ជាក់ស្ដែង​នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០២២ សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់​ ការប្រកួតវាយកូនហ្គោលមិត្តភាព អាស៊ានយោធា​ ( ASEAN GOLF FRIENDSHIP TOURNAMENT 19AMIM 12AMOM) នៅតារាងហ្គោលឌិនស៊ីធី ។

សូមជម្រាបថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅក្រសួងការពារជាតិ​ មានកិច្ចប្រជុំនេះដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច បានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំចារកម្មយោធាអាស៊ានលើកទី១៩ (AMIM-19) ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាពប្រកបដោយសុខដុម (Solidarity for Hamonized Security»។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ថ្លែង​បើកក្នុងកិច្ចប្រជុំចារកម្មយោធាអាស៊ានលើកទី១៩ បានសាទរចំពោះការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ និងថ្លែងអំណរគុណដល់វត្តមានគណៈប្រតិភូស្ថាប័នចារកម្មយោធា នៃបណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងកិច្ចប្រជុំជារូបវ័ន្ត បើទោះបីបញ្ហាជំងឺកូវីដ១៩ បានរីករាលដាលជាសកលក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះក្តី។ ចំពោះ​សកម្មភាពនេះ គឺជាសក្ខីកម្មដែលបានបង្ហាញពីស្មារតីកិច្ចសហប្រតិបត្តិការល្អ សាមគ្គីភាព និងមិត្តភាពនៃបណ្តាប្រទេសជាសមាជិកអាស៊ាន។

អង្គប្រជុំបានពិភាក្សាដោយផ្តោតសំខាន់អំពីបញ្ហាសន្តិសុខក្នុងតំបន់ ការវិវត្តនៃសភាពការណ៍ថ្មី បញ្ហាប្រកួតប្រជែងផ្នែកសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃជាពិសេស គឺបញ្ហាភេរវកម្ម និងបញ្ហាជំងឺវីដ១៩ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម និងវិស័យសេដ្ឋកិច្ច។

ថ្នាក់ដឹកនាំនៃគណៈប្រតិភូចារកម្មយោធាអាស៊ាន បានធ្វើការពិភាក្សាគ្នា ដោយបានចែករំលែកព័ត៌មានផ្លាស់ប្តូរទស្សនៈ ដើម្បីរួមគ្នាដោះស្រាយលើបញ្ហាសន្តិសុខរួមនៅក្នុងតំបន់។ បន្ថែមពីលើនេះអង្គប្រជុំបានសម្រេចជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្តចែករំលែកព័ត៌មានឱ្យបានទាន់ពេលវេលា និងរួមគ្នាដោះស្រាយបញ្ហាផ្សេងៗ ដែលកំពុងគម្រាមកំហែងដល់វិស័យសន្តិសុខ ដើម្បីសម្រេចបាននូវសហគមន៍ចារកម្មយោធាអាស៊ានដ៏រឹងមាំដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាព។ ជាពិសេសអង្គប្រជុំបន្តជំរុញ ថែរក្សា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពរបស់អាស៊ាន។

ជាមួយគ្នានោះ​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានផ្ទេរប្រគល់តួនាទីជាប្រធានកិច្ចប្រជុំចារកម្មយោធាអាស៊ាន លើកទី១៩ (AMIM-19) ឆ្នាំ២០២២ ជូនដល់ប្រធានគណៈប្រតិភូចារកម្មយោធាអាស៊ាន កងទ័ពជាតិឥណ្ឌូនេស៊ី ដែលនឹងធ្វើជាប្រធានកិច្ចប្រជុំចារកម្មយោធាអាស៊ាន លើកទី២០ (AMIM-20) ឆ្នាំ២០២៣៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print