ភ្នំពេញ៖ ផ្លូវលេខ៣៨៨កែងនឹងផ្លូវ ព្រះមុនីរ៉េត កំពុងរងការខូចខាតប្រេះស្រាំ ក្រហេងក្រហូង ដោយសាររថយន្តធំៗឆ្លង កាត់ ហើយមកដល់ពេលនេះពុំឃើញអាជ្ញា ធរដែនដីរាយការណ៍ទៅមន្ទីរសាធារណការនិងដឹកជញ្ជូនមានផែនការទៅជួសជុលនោះទេគឺទុកឲ្យផ្លូវ១ខ្សែនេះចង់ក្លាយទៅ ជារន្ធបាយខុមទៅហើយ។
ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវនេះនាំគ្នារអូរទាំថា ជារៀងរាលថ្ងៃមានរថ យន្តដឹកទំនិញធំៗ និងជាពិសេសរថយន្ត ទេសចរណ៍ដឹកអ្នកដំណើររបស់ក្រុមហ៊ុន K.O.S ធ្វើដំណើរឆ្លងកាត់បណ្តាលឲ្យខូចផ្លូវនេះ ស្ទើរទាំងស្រុងទៅហើយ។ លើសពីនេះទៀតអ្នកលក់ដូរលើចិញ្ចើមផ្លូវ សណ្តាប់ធ្នាប់ទេនិងមិនត្រូវបានឃើញ អាជ្ញាធរដែនដីចុះ រៀបចំសណ្តាប់ធ្នាប់ឲ្យបានត្រឹមត្រូវនោះទេ គឺទុកឲ្យមានភាព អនាធិបតេយ្យ គួបផ្សំនឹងផ្លូវក្រហេងក្រហូងផងនោះ រឹត តែធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ពិបាកខ្លាំងណាស់។ ដូច្នេះប្រជាពលរដ្ឋ សំណូមពរដល់សាលា រាជធានីភ្នំពេញ ជា ពិសេសសាលាខណ្ឌ ចំការមនមេត្តាចុះទៅ ពិនិត្យមើល និងធ្វើ ការជួសជុលផ្លូវលេខ៣៨៨នេះឡើងវិញផង។ ការលើកឡើងរបស់ប្រជាពលរដ្ឋដោយពួកគាត់យោងតាមការលើក ឡើង របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជ ធានីភ្នំពេញ នាពេលកន្លងមកឲ្យសាលា ខណ្ឌនីមួយៗ ត្រូវទទួលខុសត្រូវ ជា ពិសេស ការងារជួស ជុលនិងថែទាំប្រព័ន្ធ ផ្លូវថ្នល់ និងប្រព័ន្ធលូ ក្នុងភូមិសាស្ត្ររបស់ ខ្លួន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងការរស់របស់ប្រជាពលរដ្ឋឲ្យបានល្អ។ បើការងារនេះធ្វើមិន បានទេមានន័យថា អសមត្ថភាព គួរដើរ ចេញតែម្តងទៅ ទុក ឲ្យគេមានសមត្ថភាពធ្វើម្តង។
ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ លេខ៣៨៨ សង្ឃឹមថា អាជ្ញាធរដែនដីនឹង យកចិត្តទុកដាក់ជួសជុលផ្លូវលេខ៣៨៨ ឲ្យមានភាពប្រសើរឡើងវិញមិនខាន៕
ដោយ៖ ស រស្មី