ប្ដីប្រមឹកស្រវឹងខួប​វាយ​ប្រពន្ធ​រហូត​សន្លប់​ស្តូកស្តឹងរួចគេចខ្លួនបាត់​

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បានរងរបួសធ្ងន់ធ្ងរ ​ហើម​មុខ​ហើម​មាត់រហូត​សន្លប់​ស្តូកស្តឹងដោយសារត្រូវ​​ប្ដី​កំណាចស្រវឹងខួប​វាយទាត់ធាក់ដូចសត្វធាតុ ហើយត្រូវបានអ្នកភូមិហៅរថយន្តសង្រ្គោះដឹក ទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
អំពើហិង្សាដោយប្តីកំណាចវាយប្រពន្ធរហូតសន្លប់នេះ បានកើតមានឡើងកាលវេលា​ម៉ោង​១០និ១៥​នាទី​ព្រឹក ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវលំ ស្ថិតនៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ។​

​​សាក្សីជាអ្នកភូមិរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ជុំ សុភាព ភេទស្រី អាយុ​២៦​ឆ្នាំ មុខរបរ​បេះ​ផ្កា​លក់ ស្នាក់នៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រងរបួស​ហែម​មុខមាត់​សន្លប់ មិនដឹង​ខ្លួន​ត្រូវ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យបង្អែក មានជ័យ​យកទៅ​សង្គ្រោះ​ភ្លាមៗ។ រីឯបុរសជាប្តីវាយធ្វើបាបប្រពន្ធនោះមិនត្រូវបានគេស្គាល់ ឈ្មោះនោះទេ ព្រោះក្រោយបង្កហិង្សាដាក់ប្រពន្ធរួចបាន​រត់គេចខ្លួន​បាត់ ហើយ​នៅពេលនេះ កម្លាំង​នគរបាល​កំពុង​តាម​ចាប់ខ្លួន ។
សាក្សីឲ្យដឹងទៀតថា គ្រួសារមួយនេះឧស្សាហ៍មានទំនាស់គ្នាណា ដោយសារបុរសជា ប្តីជាជនប្រមឹកស្រវឹងខួប និងច្រើនតែរករឿងប្រពន្ធកូនមិនសូវលស់ថ្ងៃឡើយ ។ មុនពេលកើត​ហេតុ គេឃើញប្តីប្រមឹកស្រែកឡូឡាខ្លាំងៗដាក់ប្រពន្ធ ហើយមួយសន្ទុះស្រាប់តែហក់ទៅវាយ​ទាត់​ធាក់ប្រពន្ធដូចបាវសាក់ បណ្តាលឲ្យប្រពន្ធហើមមុខមាត់ដួលសន្លប់នៅកន្លែង​កើតហេតុរកតដៃមិនបានឡើយ ។ ពេលឃើញដូច្នេះ អ្នកភូមិបានចូលទៅឃាត់ ធ្វើឲ្យប្តីកំណាចមានឧិកាសគេចខ្លួនបាត់ទៅ ។ ដោយឡែកស្រី្តរងគ្រោះជាប្រពន្ធ ត្រូវបានអ្នក​ ភូមិហៅរថយន្តដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកច្បារអំពៅភ្លាមៗដែរ ៕

image image

ប្រាថ្នា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print