នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ TAN SRI DATO SRI HJ AFFENDI អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលជំនួបនេះបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលបានដឹកនាំប្រតិភូមកចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្អែកនេះ។ 

នាយឧត្តមសេនីយ៍សង្ឃឹមថា តាមរយៈកិច្ចប្រជុំនេះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងចូលរួមពិភាក្សា ផ្លាស់ប្តូរនូវទស្សនៈល្អៗ ដើម្បីសហគមន៍អាស៊ានបន្តរក្សាបានសន្តិភាព ស្ថិរភាព និងវិបុលភាព។

ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ TAN SRI DATO SRI HJ AFFENDI បានថ្លែងការអបអរសាទរ និងគាំទ្រចំពោះកងយោធពលខេមរភូមិន្ទ ដែលបានរៀបចំកិច្ចប្រជុំដោយផ្ទាល់ ប្រកបដោយភាពម្ចាស់ការ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបង្ហាញពីជំហរបន្តពង្រឹងទំនាក់ទំនងដែលមានស្រាប់ និងជួយសម្របសម្រួលតាមដែលអាចធ្វើបាន ក្នុងនាមជាប្រទេសសមាជិកអាស៊ានដូចគ្នា ដើម្បីរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print