រថយន្តដឹកដីធុនយក្សកំពុងដឹកបំផ្លាញផ្លូវបេតុង និង កៅស៊ូ នៅសួនទូក រងការិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវនៅជុំវិញបរិវណសួនទូក ដែលជាប្រភេទផ្លូវបេតុង និង ផ្លូវកៅស៊ូ នោះ កំពុងតែរងការខូចខាតជាបណ្តើរ ខណៈដែលរថយន្តដឹកដីធំៗ បានដឹកទន្រ្ទាំយ៉ាងខ្លាំងៗមកលើ ផ្លូវបេងតុង និង ផ្លូវកៅស៊ូ ប្រភេទDBST និងប្រភេទ AC ។
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវទាំងនេះបានប្រាប់ឱ្យដឹងថា សួនទូកដែលជាសួនស្អាតស្ថិតនៅតំបន់អភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋតែងតែមកហាត់ប្រាណ និង មកលំហែកំសាន្ត និង ស្រូបយកខ្យល់អាកាសបរិសុទ្ធនោះនាពេលនេះ ចាប់ផ្តើមបាក់ស្រុតជាបណ្តើរៗហើយ ទាំងផ្លូវកៅស៊ូ និង ផ្លូវបេតុងទៅវិញហើយ។ដោយសារការបំផ្លាញយ៉ាងដំណំ ពីក្រុមរថយន្តដឹកដីធំៗ ដែលកំពុងដឹកតាមផ្លូវក្នុងថ្ងៃៗរាប់សិបគ្រឿង ។
ប្រជាពលរដ្ឋបានសំដែងនូវការសោកស្តាយ ចំពោះសមិទ្ធិផលថ្មី ដែលអាជ្ញាធរខេត្តបានធ្វើស្អាតហើយ តែត្រូវរងការបំផ្លិចបំផ្លាញដោយសារ ក្រុមឈ្មួញរកស៊ីដឹកដី ដែលបានដឹកដី មិនគិតអំពីស្ថានភាពផ្លូវ ធ្វើឱ្យផ្លូវដែលទើបធ្វើហើយបែជាត្រូវខូចខាតបែបនធ ។
ប្រជាពលរដ្ឋបានស្នើដល់អាជ្ញាធរ មូលដ្ឋាន និង ពិសេសក្រុងកំពង់ឆ្នាំង គួតែពិនិត្យឡើងវិញអំពីការដឹកជញ្ជូនដីរបស់ក្រុមឈ្មួញដឹកដី ដែលធ្វើឱ្យខូចខាតនូវសមិទ្ធិផលរបស់ខេត្តបែបនេះ ។
ពាក់និងករណីនេះ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បាននគរវត្តនៅព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២នេះថា កន្លងមកអាជ្ញាធរក្រុងកំពង់ឆ្នាំង បានហៅក្រុមអ្នកដឹកដីមកធ្វើកិច្ចសន្យារួចហើយកាលពីថ្ងៃទី១៥ ខែមិនា ដោយឱ្យក្រុមអ្នកដឹកដីទាំងអស់ ប្តូររថយន្តធុនធំ មកប្រើរថយន្តទៅតាមស្ថានភាពផ្លូវវិញ ក្រុមដឹកដីមួយចំនួនបានប្រើប្រាស់រថយន្តបានត្រឹមត្រូវ ប៉ុន្តែក្រុមមួយក្រុមទៀតគឺនៅតែទាន់អនុវត្តតាមការណែនាំរបស់អាជ្ញាធរក្រុងនោះទេ តែនាពេលនេះអាជ្ញាធរក្រុងកំពុងតាមមើលបើនៅតែពុំអនុវត្តតាមនោះទេ នៅអនុវត្តវិធានការដ្ឋបាលតឹងរឹងបំផុត ។ លោកសំណូមពរឱ្យក្រុមដឹកដីទាំងអស់ចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរក្រុង ដើម្បីថែរក្សាផ្លូវសម្បត្តិសាធារណៈនេះ ៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print