ភ្នំពេញ៖ នាដើមខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះសហព័ន្ធកីឡាស្គីទឹកកកកម្ពុជា បានគ្រោងរៀបចំកម្មវិធីប្រកួតជ្រើសជើងឯកថ្នាក់ជាតិ ដោយមានការចូលរួមពីក្រុមចៅក្រមអន្តរជាតិចំនួន៣ប្រទេសនៅទីលានស្គីទឹកកក Ice park Cambodia ផ្សារទំនើបអ៊ីអនម៉លជាន់ទី៤។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធខាងលើ ។
ទន្ទឹមនឹងសេចក្តីប្រកាសព័ត៌មាននេះដែរ កញ្ញា ឡុង សុធាវី អគ្គលេខាធិការ សហព័ន្ធកីឡាស្គីទឹកកកកម្ពុជាបានឲ្យដឹងថា ការប្រកួតកីឡាស្គីទឹកកកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះមានការចូលរួមពីសំណាក់គណៈវិនិច្ឆ័យអន្តរជាតិមកពីប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ថៃឡង់។ ក្នុងនោះមានកីឡាករកីឡាការិនីចូលរួមប្រកួត២២នាក់លើវិញ្ញាសាចំនួន៧ ដូចជា Basic Starter 1,Basic Starter 2, Star Ladies Pre-preliminary, Men Preliminary, Men Preliminary, Ladies Elementary, MenChat conversation end ។
កញ្ញាបានបញ្ជាក់ថា ការប្រកួតជើង ឯកថ្នាក់ជាតិនេះ ក្នុងគោលបំណងជំរុញនិង លើកទឹកចិត្តកីឡាករកីឡាការិនីដែលខិតខំហ្វឹកហាត់ពេញ១ឆ្នាំ ម្យ៉ាងចង់ឲ្យពួកគេបានបញ្ចេញនូវសមត្ថភាពក្នុងក្របខ័ណ្ឌថ្នាក់ជាតិ ត្រៀមហ្វឹកហាត់ប្រមូលផ្តុំនៅក្នុងក្រុមជម្រើសជាតិកម្ពុជា ។ ជាពិសេសការប្រកួតនេះសហព័ន្ធកីឡាស្គីទឹកកកកម្ពុជា ធ្វើឡើងក្នុងគោលបំណងសំខាន់មួយទៀតគឺសុំសិទ្ធិចូលរួមជាមួយសហព័ន្ធស្គីទឹកកកអន្តរជាតិ ៕
ដោយ៖ សារីម