មន្ត្រីជំនាញ​​មន្ទីរ​កសិកម្ម ខេត្តកំពង់ឆ្នាំង ចុះពិនិត្យ​​ព្យាបាល​ជំងឺ​អ៊ុត​ក្តាម​ដល់​សត្វ​គោក្របី​របស់​ពលរដ្ឋ​ចំនួន​ ៤ភូមិ​ ក្នុង​ឃុំ​ច្រ​ណូ​ក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ​សត្វ​គោក្របី​ របស់​ប្រជាពលរដ្ឋ​ចំនួន​៤​ភូមិ សកថិតនៅឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង​ ខេត្ត​កំពង់ឆ្នាំង​ ទទួល​បាន​ការពិនិត្យ​និងព្យាបាល​ពីមន្ត្រី​ជំនាញផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង។

បេី​តាមការបញ្ជាក់ពី​លោក ហ៊ុន លី អនុប្រធាន​ការិយាល័យ ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​្យដឹង​នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២២ម្សិលមិញនេះ​ថា​៖ ដោយ​មានការ​យកចិត្តទុកដាក់​ពី​លោក​ប្រធាន​មន្ទីរ​កសិកម្ម ក៏​ដូច​ជា​លោក​ប្រធាន​ការិយាល័យពេទ្យសត្វ​ខេត្តកំពង់ឆ្នាំង ដែល​ទទួល​ព័ត៌មាន​ថា៖​ ភូមិ​ចំនួន​ ៤ ស្ថិត​នៅ​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង មាន​សត្វ​គោក្របី​របស់​ប្រជាពលរដ្ឋ​កើត​ជំងឺ​អុតក្តាម ទេីប​​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្ត ​ចុះ​មក​ពិនិត្យ និង​ព្យាបាល​សត្វ​គោក្របីមួយចំនួនដែល​កំពុង​កើត​ជំងឺ​អុតក្តាម។

បន្ថែមពីនេះ​ លោកអនុប្រធាន​ការិយាល័យ​ បាន​បញ្ជាក់​ទៀតថា​៖ ក្រៅពី​ធ្វើ​វិធី​ព្យាបាល​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានឃើញ​និង​អនុវត្ត​តាម និង​ចែក​ថ្នាំ មន្ត្រី​ជំនាញ​នៅ​បាន​អប់រំ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​យកចិត្តទុកដាក់​ថែរក្សា​សត្វពាហនៈ​ដោយ​បាន​ល្អ ដើម្បី​ចៀសវាង​ពី​ជំងឺឆ្លង​ផ្សេង​ៗ​ជា​ច្រើន​ប្រភេទ ដោយ​ត្រូវ​ឱ្យ​សត្វ​ដេក​លើ​ទីទួល​ដែល​គ្មាន​ភក់ជ្រាំ ព្រោះថា មេរោគ​តែងតែ​នៅ​នឹង​ភក់ជ្រាំ បង្ក​កើត​ជំងឺ​អុតក្តាម និង​ជំងឺ​ផ្សេង​ទៀត ដល់​សត្វ​គោក្របី​របស់​បងប្អូន ហើយ​ប្រសិនបើ​សត្វពាហនៈ​របស់​បងប្អូន​កើត​នៅ​ជម្ងឺ​អ្វីមួយ មាន​ដូច​ជា៖ សា​ទឹក បុស​ខ្យល់ ត្រូវ​រាយការណ៍​ទៅ​មន្ត្រី​ពេទ្យសត្វ​ភូមិ​ជា​បន្ទាន់

នាឱកាសនោះដែរ​ មន្ត្រីជំនាញ​ ក៏​បាន​បង្ហាញ​ពី​វិធី​ព្យាបាល​ដល់​បងប្អូន​ប្រជាពលរដ្ឋឱ្យ​បានឃើញ ដើម្បី​យក​ទៅ​អនុវត្ត​តាមការណែនាំ​ និងបាន​ចែក​នូវ​ថ្នាំ ម្លូ​មេ​ទី​ឡែ​ន ដល់​ប្រជាកសិករ​ដែល​មាន​សត្វ​ឈឺ​ចំនួន ១២០​ដប ស្មេីនិង​​ប្រជាពលរដ្ឋ​ ១២០​នាក់ សម្រាប់​យក​ទៅ​ព្យាបាល​ដោយ​ខ្លួនឯង។

ជាមួយ​គ្នា​នោះ​មន្ត្រីជំនាញ​ ក៏​បាន​ផ្ដល់​ថ្នាំ​សម្រាប់​ព្យាបាល ផ្តា​ល់​សេ​រ៉ាង​និង​ម្ជុល ដល់​មន្ត្រី​ពេទ្យសត្វ​ភូមិ​ចំនួន​៤​នាក់ ដែល​មក​ពី​ភូមិ​ឯលិច ភូមិ​កណ្ដាល ភូមិ​ធ្លក និង​ភូមិ​កង្កែបផង​ដែរ​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print