ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចក្រោយពីពួកគេនាំគ្នាកាត់របងផ្ទះបំណងចូលលួចទ្រព្យសមត្ថកិច្ច កាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះសំរិទ្ធ រស្មី ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកជនរងគ្រោះឈ្មោះអៀម ប៉ុន ភេទប្រុសអាយុ៤៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ
វត្ថុតាំងដកហូត៖ កន្ត្រៃកាត់ដែក ចំនួន០១ដេីម និងសោរសូឡុិចចំនួន០១គ្រឿង។
តាមការរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់កំពុងសម្រាក់នៅក្នុងផ្ទះ ពេលនោះស្រាប់តែមានអ្នកជិតខាងខលតាមទូរស័ព្ទប្រាប់មានជនសង្ស័យមួយក្រុមកំពុងធ្វេីសកម្មភាពកាត់សោររបងទ្វារ ភ្លាមនោះរូបគាត់ក៏ចេញពីក្នុងផ្ទះមកមេីលក៏ឃេីញជនសង្ស័យកំពុងធ្វេីសកម្មភាព ទេីបស្រែកថាចោរៗផ្អេីលដល់អ្នកជិតខាងដេញចាប់ម្នាក់ចំណែកបក្ខពួក៣នាក់ទៀតគេចខ្លូនបាត់។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕
ដោយ៖សុខាសែនជ័យ