រញ្ជួយដីបានក្លាយជាគ្រោះធម្មជាតិ បំផ្លាញទព្យសម្បត្តិនិងអាយុជីវិតមនុស្សកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយ សារការរញ្ជួយដីមិនមានសញ្ញាប្រកាស អាសន្នឲ្យដឹងជាមុនដើម្បីត្រៀមក្ខណដូចជាខ្យល់ព្យុះនោះឡើយ ទាំងនោះហើយ ទើបបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសច្រើន។
កន្លងមកប្រទេសជប៉ុន និងប្រទេសអេក្វាឌ័របានប្រឈមនូវការរញ្ជួយដីផ្ទួនៗគ្នាបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើននាក់ កាលពីមួយសប្តាហ៍កន្លងមក។ កាលពីថ្ងៃ ទី២៥ ខែមេសា អេក្វាឌ័រប្រកាសកាន់ទុក្ខ ៨ថ្ងៃ ក្រោយពីមានអ្នកស្លាប់ដោយគ្រោះ រញ្ជួយដីលើសពី៦៥០នាក់។
រដ្ឋាភិបាលប្រទេសអេក្វាឌ័របានប្រកាស ជាសាធារណៈថានឹងរៀបចំពិធីកាន់ទុក្ខរយៈ ពេល៨ថ្ងៃបន្ទាប់ពីរងគ្រោះដោយសារករណី រញ្ជួយដី និងបានសម្លាប់មនុស្សអស់ជាង ៦៥០នាក់។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះ ផ្សាយនៅរាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ថា ករណីគ្រោះរញ្ជួយដីនៅអេក្វាឌ័រតួលេខ ចុងក្រោយបង្ហាញកាលពីថ្ងៃម្សិលមិញមាន ចំនួនអ្នកស្លាប់កើនដល់៦៥៤នាក់ បន្ទាប់ ពីរងគ្រោះដោយការរញ្ជួយដីអស់មួយ សប្តាហ៍មកនោះ ។
លោក Rafael Correa ប្រធានាធិបតីអេក្វាឌ័របានថ្លែងនៅលើកញ្ចក់ទូរទស្សន៍ ប្រចំាសប្តាហ៍ថា “ខ្ញុំនឹងចុះហត្ថលេខាលើពិធីកាន់ទុក្ខដែលមានរយៈពេល៨ថ្ងៃដើម្បីចូលរួមរំលែកទុក្ខដ៏ ក្រៀមក្រំដល់ក្រុម គ្រួសាររបស់ជនរងគ្រោះទំាងអស់” ។ នេះជាពិធីមួយចាត់ទុកជាបុណ្យរបស់ជាតិ យើងប៉ុន្តែយើងនឹងរំកិលវាទៅមុខទៀត។ កម្មវិធីបុណ្យនេះនឹងធ្វើឡើងយ៉ាងអធិក អធមថែមទៀតនៅពេលក្រោយៗ ។
ក្នុងពេលនេះដែរប្រទេសនេប៉ាលបានធ្វើពិធីបុណ្យ ដើម្បីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះប្រមាណ៩ពាន់នាក់ដែលបានស្លាប់ នៅក្នុងគ្រោះរញ្ជួយដីកាលពីមួយឆ្នាំមុន។ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ គ្រោះ រញ្ជួយដីកម្រិត៧,៨ រិុចទ័របានសម្លាប់ជីវិតមនុស្សរាប់ពាន់នាក់ និងបំផ្លាញផ្ទះសម្បែង ជាងពាក់កណ្តាលលាននៅក្នុងប្រទេស នេប៉ាល់។
ប្រជាជននេប៉ាល់រាប់ពាន់នាក់បាន ឈរស្មឹងស្មាធមួយនាទីនៅពេលដែល ព្រះសង្ឃសូត្រធម៌នៅក្បែរប៉មបុរាណដ៏ ល្បីល្បាញដែលត្រូវបានរលំបាក់បំផ្លាញដោយគ្រោះរញ្ជួយដី។ មួយឆ្នាំក្រោយ គ្រោះរញ្ជួយធរណី ដែលបានសម្លាប់ មនុស្សជិត៩ពាន់នាក់ និងបំផ្លាញផ្ទះ សម្បែងជាងកន្លះលានខ្នង រីឯមនុស្សជាង៤លាននាក់នៅតែរស់នៅក្នុងជម្រកតង់ បណ្តោះអាសន្ន។
នៅថ្ងៃរំលឹកខួបមួយឆ្នាំនៃគ្រោះរញ្ជួយ ដីក្រុមប្រជាជនរងគ្រោះជាង១០០នាក់ បានលើកគ្នាធ្វើបាតុកម្មតវ៉ានៅមុខអគារ រដ្ឋាភិបាលដើម្បីទាមទារឲ្យពន្លឿនការ កសាងទីក្រុងឡើងវិញ។ ប្រជាជននេប៉ាល់ ជាច្រើនបានតវ៉ាពីការយឺតយ៉ាវរបស់រដ្ឋា ភិបាលក្នុងការផ្តល់ប្រាក់ជំនួយ ហើយ នឹងចេញប្លង់អនុញ្ញាតសាងសង់ដែលជា ហេតុធ្វើឲ្យប្រជាជនរងគ្រោះត្រូវបន្តរស់នៅក្នុងជំរំតង់រខេករខាកក្នុងពេលដែល មន្រ្តីរដ្ឋាភិបាលរស់នៅក្នុងផ្ទះមានទឹកភ្លើងប្រើមិនចេះខ្វះ។ តាមប្រជាជនរស់នៅក្នុងទីក្រុងកាត់ម៉ាន់ឌូ ច្បាប់សំណង់ថ្មីរបស់រដ្ឋាភិបាលមានលក្ខណៈស្មុគស្មាញ សាំញ៉ាំ។ នៅក្រោយគ្រោះរញ្ជួយដីរដ្ឋាភិបាលបាន កំណត់ឲ្យប្រជាជនត្រូវតែសាងសង់លំនៅឋានដែលគោរពតាមបទដ្ឋានបច្ចេកទេសអាចទប់ទល់នឹងគ្រោះរញ្ជួយដី បើមិន ដូច្នោះទេ ពួកគេនឹងមិនបានទទួលប្រាក់ ជំនួយសម្រាប់សង់ផ្ទះឡើងវិញឡើយ។
នៅក្រោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរដែលនេប៉ាល់មិនដែលជួបប្រទះសហគមន៍អន្តរជាតិបានចាប់ដៃគ្នាផ្តល់ប្រាក់ជំនួយដល់ប្រទេសក្រីក្រមួយនេះ។ ប្រាក់ជំនួយអន្តរ ជាតិប្រមាណ៤ពាន់លានដុល្លារត្រូវបញ្ជូនរួចហើយទៅក្នុងដៃរបស់រដ្ឋាភិបាល។ ប៉ុន្តែ ការខ្វែងគំនិត និងប្រឆាំងគ្នារវាងគណបក្សនយោបាយបានធ្វើឲ្យការបែងចែកប្រាក់ ជំនួយទៅជនរងគ្រោះត្រូវជាប់គាំង ។ ក្រៅតែពីរងផលប៉ះពាល់ដោយគ្រោះ រញ្ជួយដីប្រជាជននេប៉ាល់កំពុងប្រឈម ផងដែរនឹងវិបត្តិសេដ្ឋកិច្ច ហើយនិងនយោ បាយនៅពេលដែលប្រជាជននេប៉ាល់ ដែលប្រឆាំងនឹងការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញបានធ្វើបាតុកម្មបិទច្រកព្រំដែន សំខាន់ៗរវាងនេប៉ាល់នឹងឥណ្ឌាអស់ជាច្រើនខែរហូតធ្វើឲ្យប្រជាជនខ្វះប្រេង ប្រើប្រាស់។ នេះគេនៅមិនទាន់និយាយពីការធ្លាក់ថយចុះនៃចំនួនទេសចរបរទេសដែលបានលុបចោលដំណើរកំសាន្តរបស់ ពួកគេទៅនេប៉ាល់ដោយសារតែខ្លាចគ្រោះថ្នាក់ធ្លាក់បាក់រមៀលទឹកកកនៅភ្នំហិមាល័យ៕
ប្រែសម្រួល៖ ម៉ែវ សាធី