កន្លងមកមានតែ៣ប្រទេសប៉ុណ្ណោះ ដែលមានសមត្ថភាពផលិតយន្តហោះ ចម្បាំងបំបាំងកាយគឺអាមេរិក រុស្ស៊ី និងចិន ប៉ុន្តែពេលនេះជប៉ុនផលិតបានដូចគ្នា ហើយបានធ្វើការសាកល្បងប្រកបដោយជោគជ័យទៀតផង។ យន្តហោះបំបាំង កាយមានន័យថា បានប្រើប្រាស់បច្ចេក វិទ្យាអាចបំបាំងពីប្រព័ន្ធរ៉ាដារបស់សត្រូវ អាចវាយលុកបានដោយសត្រូវមិនដឹងខ្លួនការពារទុកជាមុន។ យន្តហោះចម្បាំងធុន ទំនើបរបស់បារាំងគឺយន្តហោះ Rafale ថ្វី ដ្បិតតែមានបច្ចេកវិទ្យាអាចកាត់បន្ថយ សញ្ញារ៉ាដាបានយ៉ាងច្រើន ក៏ប៉ុន្តែនៅតែ មិនទាន់ជាយន្តហោះបំបាំងកាយពេញ លេញនៅឡើយ។
ការសាកល្បងហោះហើរប្រកបដោយជោគជ័យនោះជប៉ុនបានចូលជាសមាជិកនៃក្លិបដ៏ចង្អៀតនៃប្រទេសដែលមានបច្ចេក វិទ្យាយន្តហោះបំបាំងកាយ។ ថ្វីដ្បិតតែត្រូវ រឹតត្បិតខ្លាំងដោយរដ្ឋធម្មនុញ្ញសន្តិភាព និយមបន្សល់ទុកពីក្រោយសង្រ្គាមលោកលើកទី២ជប៉ុននៅតែអាចក្លាយជាប្រទេសមហាអំណាចខាងបច្ចេកវិទ្យាដ៏ធំមួយទាំងបច្ចេកវិទ្យាស៊ីវិល និងបច្ចេកវិទ្យាយោធាហើយក៏ជាប្រទេសដែលមានកងទ័ពដ៏ ទំនើបមួយផងដែរ។ ការផលិតយន្តហោះ ចម្បាំងបំបាំងកាយនៅពេលនេះជាជំហាន ដ៏សំខាន់មួយទៀតនៅក្នុងការពង្រឹងវិស័យ ការពារជាតិរបស់ជប៉ុននៅក្នុងបរិបទនៃភាព តានតឹងស្ទើរតែជាប់ជាប្រចាំជាមួយនឹងចិន។
គម្រោងផលិតយន្តហោះចម្បាំងបំបាំងកាយ (X-2) ដែលជប៉ុនហោះសាកល្បង នៅថ្ងៃនេះបានចាប់ផ្តើមឡើងកាលពីឆ្នាំ ២០០៩ ដោយត្រូវចំណាយលុយប្រមាណ ជា៣៣២លានដុល្លារអាមេរិកហើយផលិតដោយក្រុមហ៊ុន Mitshubishi ។ បើយោងតាមមន្រ្តីរដ្ឋាភិបាលជប៉ុនដែលបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងអាអែហ្វ ប៉េនៅថ្ងៃសុក្រនេះយន្តហោះចម្បាំងធុន ទំនើបថ្មីនេះនឹងត្រូវប្រគល់ទៅឲ្យក្រសួងការពារជាតិជប៉ុន នៅក្នុងអំឡុងខែឧសភា ខាងមុខនេះ។
ជប៉ុនបានខិតខំអភិវឌ្ឍសព្វាវុធរបស់ ខ្លួនក្រោយពេលដែលប្រទេសនេះបានអនុម័តឲ្យកម្លាំងទាហានរបស់ខ្លួនអាចទៅ ចូលរួមធ្វើសង្គ្រាមនៅក្រៅប្រទេសបាន ជប៉ុនក៏អាចលក់សព្វាវុធទៅឲ្យប្រទេសជាច្រើនដូចជាអាមេរិកបានដូចគ្នា៕
ប្រែសម្រួល៖ ម៉ែវ សាធី