អំពើហិង្សាលើពិភពលោកនៅតែជាក្តីកង្វល់ពីស្ថានប័នធំៗរបស់អង្គការសហប្រជាជាតិ ការពិតមួយបង្កឱ្យមានអារម្មណ៍សោកសៅនៅសម័យកាលសាកលភាវូបនីយកម្ម ការគោរពសិទ្ធិមនុស្សប៉ុន្ដែនៅមានពលរដ្ឋរហូតដល់ជាង១ពាន់លាននាក់ក្នុងចំណោម ពលរដ្ឋជាង៧ពាន់លាននាក់លើពិភពលោក កំពុងរស់នៅក្នុងស្ថានភាពធ្វើទុក្ខបុកម្នេញរងគ្រោះដោយអំពើហិង្សាក្រោមរូបភាព ផ្សេងៗ។
តួលេខខាងលើត្រូវបានអង្គការសុខភាព ពិភពលោកWHO ប្រកាសនៅក្នុងសបា្ដហ៍នេះស្ដីពីរបាយការណ៍ពាក់ព័ន្ធនឹងអំពើហិង្សានៅលើពិភពលោក។ របាយការណ៍បានបង្ហាញឱ្យឃើញថាចំនួនពលរដ្ឋជាង១ពាន់លាននាក់ដែលរងការប្រើហិង្សា កើតឡើងនៅ១៣៣ប្រទេសជុំវិញពិភព លោក។ ក្នុងរបាយការណ៍នោះអ្នកឯក ទេសWHO បានអំពាវនាវដល់សហគមន៍អន្ដរជាតិឱ្យមានសកម្មភាពជាងនេះក្នុង ការរារាំងអំពើហិង្សាក្រោមរូបភាពផ្សេងៗហើយជនរងគ្រោះភាគច្រើនជាស្ដ្រីមនុស្ស ចាស់ និងកុមារ។
នៅប្រទេសជាច្រើនស្ថានភាពហិង្សាមិនត្រូវបានដាក់បញ្ចូលក្នុងច្បាប់ គ្រប់គ្រងប្រទេសនោះឡើយ។ និយាយមួយ បែបទៀតច្បាប់នៅក្នុងប្រទេសនោះមិនបាន ការពារដល់ស្ដ្រីមនុស្សចាស់ និងកុមារទើបពួកគាត់ងាយរងនូវអំពើហិង្សាក្នុងគ្រួសារ។ សារព័ត៌មានឯករាជ្យរបស់រុស្ស៊ីកាលពីថ្ងៃទី១២ ខែធ្នូ បានដកស្រង់របាយការណ៍របស់អង្គការសុខភាពពិភពលោកបញ្ជាក់ថាពលរដ្ឋនៅលើពិភពលោកដល់ទៅ១,៣លាននាក់ស្លាប់ក្នុង១ឆ្នាំៗដោយអំពើហិង្សា ក្រោមរូបភាពផ្សេងៗគ្នាស្នើ២,៥ភាគរយ ចំនួនអ្នកស្លាប់នៅលើពិភពលោក។
របាយ ការណ៍ដែលមាន២៧៤ទំព័របានលើកឡើង ពីប្រទេស១៣៣នៅជុំវិញពិភពលោកដោយនៅក្នុងប្រទេសទាំងនោះក្នុងចំណោម កុមារ៤នាក់មានម្នាក់រងការប្រើអំពើហិង្សា នៅក្នុងគ្រួសារ។ ចំណែកស្ដ្រី៥នាក់វិញក៏មានម្នាក់ជួបនូវរឿងអភ័ព្វដោយត្រូវគេ ចាប់រំលោភតាមរូបភាពហិង្សា។ ស្ដ្រីម្នាក់ ក្នុងចំណោម៣នាក់ដែលទើបតែពេញ វ័យតែងតែរងការបៀតបៀនកេងប្រវ័ញ្ចផ្លូវភេទដោយប្រុសស្នេហ៍ឬក៏ប្ដីរបស់នាងតែម្ដង។ ចំណែកមនុស្សមានវ័យចំណាស់ វិញក្នុងចំណោមមនុស្ស១៧នាក់មានម្នាក់ទទួលរងទុក្ខវេទនាមិនខុសអ្វីពីការប្រើ ហិង្សានោះឡើយ។
ចាប់តាំងពីឆ្នាំ២០០០ មកទល់ឆ្នាំ ២០១២ ចំនួនអ្នកស្លាប់ដោយអំពើហិង្សា នៅលើពិភពលោកបានថយចុះ១៦ភាគ រយ ប៉ុន្ដែតួលេខនោះមិនបានធ្វើឱ្យពិភពលោកមានមោទនភាពឡើយដោយសារតែនៅមានអំពើហិង្សាជាច្រើនបង្កការព្រួយបារម្ភជាខ្លាំង។ នៅឆ្នាំ២០១២ ទូទាំងពិភពលោកមានពលរដ្ឋ៤៧៥ពាន់នាក់ស្លាប់ដោយអំពើហិង្សា។ ចំនួនជនរងគ្រោះ ដែលត្រូវគេសម្លាប់ក៏កើនឡើងខ្ពស់ឈរលំដាប់ទី៣ដែលមានវ័យចាប់ពី១៥ដល់ ៤០ឆ្នាំ ។
របាយការណ៍ខាងលើបានបង្ហាញពីការ ព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែពលរដ្ឋដែលធ្លាប់ទទួលរងនូវអំពើហិង្សាប្រែក្លាយ ទៅជាមនុស្សបាត់បងសតិសម្បជញ្ញៈប្រែក្លាយជាមនុស្សញៀនស្រាញៀនគ្រឿង ញៀន។ អំពើហិង្សាធ្វើឱ្យប៉ះពាល់សុខភាព បន្ដពូជការពពោះដែលខ្លួនមិនចង់បានបង្កការឆ្លងរាលដាលនៃ វីរុសហ៊ីវ អេដស៍និង ជំងឺជាច្រើនដែលឆ្លងរាលដាលតាមរយៈការរួមភេទ។ អំពើហិង្សាក៏ជាមូលហេតុធ្វើឱ្យមនុស្សជាច្រើនធ្លាក់ក្នុងស្ថានភាពញៀន បារី ញៀនស្រា និងខ្ជិលធ្វើសកម្មភាពចលនារាងកាយធ្វើឱ្យសរីរៈធ្វើសកម្មភាពយឺតយ៉ាវ ។
របាយការណ៍ខាងលើក៏បានលើកឡើង ពីវិធានការមួយចំនួនសម្រាប់ទប់ស្កាត់អំពើ ហិង្សាក្នុងនោះមានកម្មវិធីបណ្ដុះបណ្ដាល សម្រាប់ឪពុកម្ដាយ អាណាព្យាបាលឱ្យយល់ដឹងថា ត្រូវធ្វើយ៉ាងណាដើម្បីបំពេញកាតព្វកិច្ចចិញ្ចឹមមើលថែកូនចៅមើលថែ ឪពុកម្ដាយចាស់ជរាឱ្យស័ក្ដិសមជាកូនល្អ ឪពុកម្ដាយល្អ។ ចំណុចទាំងនោះនឹងជួយឱ្យការប្រើអំពើហិង្សាទៅលើកុមារថយចុះក៏ដូចជាការធ្វើព្រងើយកន្ដើយសោះកក្រោះ ទៅលើមនុស្សចាស់ដែលត្រូវការមើលថែដូចក្មេងៗក៏ត្រូវថយចុះដូចគ្នា។ បណ្ដុះ បណ្ដាលយុវជនឱ្យយល់ដឹងថា ការប្រើ ហិង្សាមិនមែនជាវិធីសាស្ដ្រល្អសម្រាប់កាត់ បន្ថយអាការធុញថប់ស្ដ្រេស៍ជាដើម ។
ប្រទេសក្នុងតំបន់អឺរ៉ុបដែលមានពល រដ្ឋរកចំណូលបានខ្ពស់ប្រចាំថ្ងៃគួរជួយឱ្យការប្រើអំពើហិង្សាកាត់បន្ថយ។ ប៉ុន្ដែប្រសិន បើមានហិង្សាកើតឡើងបែរទៅជាធ្ងន់ជាងប្រទេសដែលមានប្រាក់ចំណូលទាប ដោយសារតែការលាក់លៀមមិនបញ្ចេញឲ្យគេដឹង ។ របាយការណ៍ក៏បានលើកឡើងថាក្នុងចំណោមប្រទេស១៣៣ក៏មាន៨០ប្រទេសបានអនុម័តច្បាប់ប្រឆាំងនឹងការរំលោភ បំពានផ្លូវភេទហាមប្រាមការប្រើអំពើហិង្សា ក្នុងគ្រួសារហាមយកអាវុធទៅសាលារៀនហាមគំរាមកំហែងមនុស្សចាស់ជាដើម។
ក្នុងចំណោមប្រទេសដែលចេញច្បាប់នោះមានប្រមាណពាក់កណ្ដាលប៉ុណ្ណោះដែលគោរពច្បាប់ខ្ជាប់ខ្ជួនចំណែកពាក់កណ្ដាលទៀតមិនអនុវត្ដិពេញលេញឡើយ ។ តាមរយៈរបាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវអន្ដរជាតិស្ដីពីអំពើហិង្សាក្នុងគ្រួសារអំពើហិង្សានយោបាយ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៤ បានសរ សេរថា មានពលរដ្ដល់ទៅ៥,០៤២នាក់ នៅ១៥ប្រទេសត្រូវក្រុមឧទ្ទាមសម្លាប់។
ក្នុងចំណោមពលរដ្ឋទាំងនោះមាន៣០ ភាគរយជាពលរដ្ឋស្លូតត្រង់ភាគច្រើននៅ អ៊ីរ៉ាក់និងស៊ីរីដែលជាទីកន្លែងក្រុមអ៊ិស្លាមបង្កើតរដ្ឋធ្វើសកម្មភាព៕
ប្រែសម្រួល៖ ម៉ែវ សាធី