ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ លោក ជា សុផារ៉ា អញ្ជើញចូលរួមពិធីបុណ្យឆ្លងនិងបញ្ចុះខណ្ឌសីមាព្រះវិហារវត្តសត្តវិថីជោត្យារាម (ហៅវត្តស្លា) នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
វត្តនេះត្រូវបានផ្តួចផ្តើមសាងសង់ឡើងដោយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ជួន ណាត តែត្រូវបានបំផ្លាញខ្ទេចដល់ដីដោយសារសង្គ្រាម។
ព្រះវិហារថ្មីទើបត្រូវបានកសាងឡើងវិញដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្នុងឱកាសនោះដែរលោក ជា សុផារ៉ា សូមឧទ្ទិសសមិទ្ធផលនេះដល់ព្រះពុទ្ធសាសនា និងមគ្គផលពីពិធីបុណ្យនេះថ្វាយព្រះវិញ្ញាណក្ខន្តសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ជួន ណាត និងប្រជាពលរដ្ឋខ្មែរគ្រប់រូប៕
ដោយ៖ សុខ ខេមរា
...