មេដឹកនាំសាធារណរដ្ឋ Chechnya ស្ថិតនៅក្នុងប្រទេសរុស្ស៊ី លោក Ramzan Kadyrov បានអរគុណដល់អាមេរិក ដែលបានផ្តល់ជំនួយអាវុធទៅឲ្យប្រទេសអ៊ុយក្រែន ។ លោកបានបញ្ជាក់ថា កម្លាំងទាហានរបស់លោក នឹងរឹបអូសយកអាវុធទាំងនោះមកប្រើប្រាស់។
ការប្រកាសខាងលើ របស់មេដឹកនាំ ឆែកញ៉ា ក្រោយពេល ប្រធានាធិបតីអាមេរិក លោកបៃឌិន កាលពីថ្ងៃទី ១៧ខែមីនា បានប្រកាសថានឹងផ្តល់ជំនួយអាវុធមានទឹកប្រាក់ ៨០០លានដុល្លារឲ្យទៅអ៊ុយក្រែន ក្នុងនោះមាន អាវុធទំនើបបំផុត ។ មេដឹកនាំសាធារណរដ្ឋឆែកញ៉ា បានប្រកាសថា នេះជាព័ត៌មានដ៏ល្អបំផុតពីទីក្រុងវ៉ាស៊ីនតោន ។
មេដឹកនាំឆែញ៉ា Ramzan Kadyrov បានបញ្ជាក់ទៀតថា កម្លាំងទាហានរបស់ខ្លួនដែលបានបានចូលរួម ក្នុងសង្គ្រាមអ៊ុយក្រែនបានរឹបអូសអាវុធជាច្រើនពីប្រទេសអ៊ុយក្រែន ហើយទាហានលោកនឹងបន្តចាប់យកអាវុធរបស់អាមេរិកដែលបញ្ជូនទៅឲ្យអ៊ុយក្រែន។
តាមប្រភពព័ត៌មានពីបណ្តាប្រទេសលោកខាងលិច អាវុធដែលអាមេរិកផ្តល់ទៅឲ្យអ៊ុយក្រែន មាន កាំជ្រួចមីស៊ីលបំពាក់លើស្មារ Stinger យន្តហោះគ្មានមនុស្សបើក ១០០គ្រឿងប្រភេទ Switchblade អាវុធប្រឆាំងរថក្រោះ ៩ពាន់ដើម កាំភ្លើង ៧ពាន់ដើម និងគ្រាប់២០លានគ្រាប់ ព្រមទាំងអាវការពារគ្រាប់ ២៥០០០កំប្លែរនិងមួកការពារគ្រាប់៕